Connect with us

សេដ្ឋកិច្ច

គ្រឹះស្ថានហិរញ្ញវត្ថុហាមយកដីកម្មសិទ្ធិសមូហភាព និងអត្តសញ្ញាណបណ្ណ ធ្វើជាទ្រព្យធានាឥណទានថ្មី

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) នៅថ្ងៃទី ១៦ ខែសីហានេះ បានចេញវិធានការចំនួន ៥ ចំណុច ពង្រឹងការធ្វើអាជីវកម្ម ដោយហាម​មិន​ឱ្យទទួលយកកម្មសិទ្ធិដីសមូហភាព ដូចជាដីឯកជនរបស់រដ្ឋ និងដីសាធារណៈ​របស់រដ្ឋ មកធ្វើ​ជាទ្រព្យធានាឥណទានថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសរួមបង្ហាញថា ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនេះ មិនត្រូវប្រើវិធីសាស្ត្រលក់ដោយបង្ខំ ឬលើកទឹកចិត្តឱ្យអតិថជនលក់ជាដាច់ខាត។ ត្រូវប្រគល់​វិញ្ញា​បនបត្រ​សម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទាន​ទាំងនោះទៅឱ្យ​អតិថិជន​វិញ ក្រោយការបង់សងឥណទានបញ្ចប់។

សមាគមទាំងពីរ ក៏បញ្ជាក់ ពីការហាមឃាត់ទទួលយកឯកសារសម្គាល់ អត្តសញ្ញាណបុគ្គល ដែលរួម​​មាន​អត្តសញ្ញា​ណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្តល់ឥណទាន ជាដាច់ខាត ។

បន្ថែមពីនេះ ហាមការផ្តល់ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយ តម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទាន ដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់។

ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យ ផលលើដី កម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុម ប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំង អស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម