Connect with us

សេដ្ឋកិច្ច

ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាប្រភពផ្គត់ផ្គង់ថាមពលបៃតងធំជាងគេ

បានផុស

នៅ

ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង គឺជាស្ថានីយ​ផ្គត់ផ្គង់អគ្គិសនី​បៃតង​ធំជាងគេនៅប្រទេស​កម្ពុជា។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងថា ទំនប់វារីអគ្គិសនី​សេសានក្រោម២ មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបៃតង ៤៥០ មេហ្គាវាត់ ដែលជា​ថាមពលស្អាត ហើយបានចែកចាយទូទាំងប្រទេសកម្ពុជា តាមរយៈបណ្ដាញជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ បញ្ជាក់ថា៖ «យើងបានតភ្ជាប់តង់ស្យុងខ្ពស់ជាមួយឡាវ ដែល​បើក​ផ្លូវឱ្យកម្ពុជាយកភ្លើងបានរហូតដល់ ៤៥០ មេហ្គាវាត់ ជាថាមពលស្អាត ថាមពល​កកើតឡើងវិញ ដើម្បីយកទៅទម្លាក់ថ្លៃភ្លើងនៅទូទាំងប្រទេស»។

លោក កែវ រតនៈ បញ្ជាក់ថា ភ្លើងនៅខេត្តស្ទឹងត្រែង ក៏ជាប្រភពសំខាន់ក្នុងការទាក់ទាញ ការ​ងារ​ឧស្សាហកម្ម កសិឧស្សាហកម្ម និងទាក់ទាញការវិនិយោគផ្នែកទេសចរណ៍ ដើម្បីបង្កើតការងារ​ឱ្យប្រជាពលរដ្ឋរាប់លាននាក់។

វារីអគ្គីសនីសេសានក្រោម២ បានចាប់ផ្ដើមដំណើរការផលិតអគ្គិសនីនៅខែតុលា ឆ្នាំ២០១៨ អានុភាពសរុបគឺ ៤៥០ មេហ្គាវាត់។

ជារៀងរាល់ឆ្នាំ ស្ថានីយវារីអគ្គិសនីសេសានក្រោម២​បានផ្ដល់ថាមពលស្អាតប្រមាណជិត ២ ពាន់លាន មេហ្គាវាត់ ដែលបាន​ជួយសម្រួលយ៉ាងខ្លាំងនូវស្ថាន​ភាពដែលពឹងផ្អែក​លើការនាំចូលអគ្គិសនីពីក្រៅប្រទេស និងសម្រួលនូវបញ្ហាផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់​របស់ប្រទេសកម្ពុជា។

ការផ្គត់ផ្គង់ថាមពលនេះបានជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ក្រចេះ និងតំបន់ជុំវិញផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម