សេដ្ឋកិច្ច
មុខរបរចិញ្ចឹមត្រីអណ្ដែង ចំណាយដើមទុនតិច មានតម្រូវការទីផ្សារខ្ពស់
មុខរបរចិញ្ចឹមត្រីអណ្ដែង ជាមុខរបរមួយដែលងាយស្រួលក្នុងការចិញ្ចឹម ដោយចំណាយដើមទុនតិចតួច ក្នុងការរៀបចំស្រះ ឬអាងចិញ្ចឹមចិញ្ចឹមប្រើរយៈពេលត្រឹមតែ ២ ទៅ ៣ខែ អាចប្រមូលផលលក់បាន និងមានទីផ្សារខ្ពស់។

លោក ហាច ឆន អាយុ៤៥ឆ្នាំ ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ដឹងថា មុខរបរចិញ្ចឹមត្រីអណ្ដែងនេះ ជាការងារមួយដែលមានភាពងាយស្រួលជាងគេ ក្នុងចំណោមការងារវារីវប្បកម្ម ឬការចិញ្ចឹមត្រី ផ្សេងៗទៀត។ លោក បន្តថា ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមត្រីអណ្ដែង វាប្រើរយៈពេលត្រឹមតែ ៣ខែតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះ ត្រីអណ្ដែង ងាយស្រួលលក់ចេញទៅកាន់ទីផ្សារ។

លោក ហាច ឆន បន្ថែមទៀតថា សម្រាប់ត្រីអណ្ដែង ក្នុងកសិដ្ឋាន អាចលក់ចេញទៅកាន់ទីផ្សារ ក្នុងតំបន់របស់លោកផង និងបាននាំចេញខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម និងរាជធានីភ្នំពេញ ក្នុងមួយខែ ប្រមាណជាង៥តោន។

លោក ហាច ឆន បានបញ្ជាក់ទៀតថា ចំពោះតម្លៃលក់ចេញវិញ ត្រីអណ្ដែង អាចលក់បានក្នុងតម្លៃបោះដុំបន្តចាប់ពី ៤៥០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកតម្លៃលក់រាយវិញ លក់បានចន្លោះពី ៩០០០រៀល ទៅ ១០០០០រៀល ក្នុងមួយគីឡូក្រាម។

ម្ចាស់កសិដ្ឋានរូបនេះ ក៏សូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងម្ចាស់កសិដ្ឋានផ្សេងៗទៀត ប្រសិនបើអាចគួរនាំគ្នាចិញ្ចឹមប្រភេទត្រីអណ្ដែងនេះ ឱ្យបានច្រើនឡើង ពីព្រោះតែរបរនេះពុំចាំាបាច់ចំណាយដើមទុនច្រើន ដោយគ្រាន់តែចំណាយទៅលើតង់ ឬ អាងចិញ្ចឹមតិចតួច តែអាចទទួលបានផលលឿន និងមានទីផ្សារខ្ពស់ ងាយស្រួលរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕
អត្ថបទ ៖ សួស សិត


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង