ព័ត៌មានជាតិ
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបសម្រេចបានជាង២,៤ពាន់លានដុល្លារក្នុង រយៈពេល៧ខែ
កម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ២,៤៣៣ ពាន់លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះ កើនឡើង ១២,១៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាបញ្ហាប្រឈមនានា ជាពិសេសការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែនក្តី ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបមានចំនួនប្រមាណ៥៩៣ លានដុល្លារ ធ្លាក់ចុះជិត ០,៦៤ ភាគរយធៀបទៅនឹងទឹកប្រាក់ពីជាង ៥៨៩ លានដុល្លារក្នុងរយៈ៧ខែដូចគ្នាកាលពីឆ្នាំមុន។ ខណៈដែរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ជាង៣ ពាន់លានដុល្លារបានកើនឡើង ៩,៦៨ ភាគរយ ។
របាយការណ៍បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨៩ លានដុល្លារ និង ៣៥៧ លានដុល្លាររៀងៗខ្លួន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា។

លោកបន្តថា សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជា ដោយផ្តល់ទីផ្សារដ៏សំខាន់សម្រាប់ទំនិញកម្ពុជា។ លោកថា «កំណើនការនាំចេញនេះបង្ហាញពីការបង្កើនភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជានៅក្នុងទីផ្សារអឺរ៉ុប»។
លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។

គួររំលឹកផងដែរនៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។
ភាគច្រើនកម្ពុជានាំចេញ ផលិតផលវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។
ពាណិជ្ជកម្មសរុបកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ៤,៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៥ភាគរយពី៤,៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ៣,៦៦ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប ធ្លាក់ចុះ ៩ ភាគរយធៀបនឹង ៤,០៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?