Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ពង្រឹងសន្តិសុខក្នុងវិស័យហិរញ្ញវត្ថុ ផ្ដោត​លើ​សុវត្ថិភាព​បច្ចេកវិទ្យា​

បានផុស

នៅ

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសហការជាមួយធនាគារ​ផ្សេង​ៗ​ ដើម្បីស្វែងរកដំណោះស្រាយលើសន្តិសុខ កង់ទិច (Quantum Security) ​ក្នុងវិស័យហិរញ្ញវត្ថុ ក្រោយ​ព្រមាន​ពី​ហានិភ័យ​បច្ចេកវិទ្យាកង់ទិច​ផ្សេង​ៗ​សម្រាប់​វិស័យ​ដដែល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ (VNA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​MAS ​បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ​ DBS, HSBC, OCBC, UOB, SPTel និង SpeQtral កាល​ពី​សប្ដាហ៍​មុន​ ដើម្បីចាប់ផ្តើមកិច្ចសហការផ្នែកសន្តិសុខកង់ទិច​ ​និងសិក្សាពីកម្មវិធីវិធីសាស្ត្រទំនាក់ទំនងប្រកបដោយសុវត្ថិភាព Quantum Key Distribution (QKD) ក្នុងសេវាកម្មហិរញ្ញវត្ថុ។

QKD ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដ៏មាន​សក្ដានុពល​មួយ ​ដើម្បី​ជួយ​ស្ថាប័ន​ហិរញ្ញវត្ថុការពារ​ការ​ដោះដូរ​កូដសម្ងាត់​គ្រីបតូ ឬសោរគ្រីបតូ (Cryptographic Keys) ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​សុវត្ថិភាព​តាម​អ៊ិនធឺណិត​ ​ដែល​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យាកង់ទិច​។

​គួររំឭក​ថា​កាល​ពី​ដើមឆ្នាំនេះ MAS បានចេញ​ព្រមាន​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់ អំពីហានិភ័យសុវត្ថិភាពអ៊ិនធឺណិតដែលទាក់ទងនឹងបច្ចេកវិទ្យាកង់ទិច ​និងបានផ្តល់អនុសាសន៍សម្រាប់ពួកគេដើម្បីការពារខ្លួនពីការគំរាមកំហែងពាក់​ព័ន្ធ​ផ្សេង​ៗ​ដែលបានកំណត់​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម