ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចថៃបង្ហាញសញ្ញាវិជ្ជមាន ដោយសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មកើនឡើង
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ (TISI) បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ ខែ ដល់ ៨៩,៣ ពិន្ទុ កាលពីខែកក្កដា ដែលជំរុញដោយកំណើននៃតម្រូវការម្ហូបអាហារ ថ្នាំពេទ្យ ផលិតផលគ្រឿងសំអាង និងការចំណាយរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍។
ភាពប្រសើរឡើងសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ដោយវាកើនឡើងពី ៨៧,២ ពិន្ទុ ក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២៤ ខែ ចំពេលដែលប្រទេសថៃរងភាពត្រដាបត្រដួសដើម្បីស្ដារសេដ្ឋកិច្ច ដែលប្រឈមនឹងការចំណាយខ្ពស់សម្រាប់ប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម។
ប្រធាន FTI លោក Kriengkrai Thiennukul បានលើកឡើងថា ពេលការបញ្ជាទិញម្ហូបអាហារ ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាង កើនឡើង រួមជាមួយនឹងការពន្លឿនការចំណាយថវិការបស់រដ្ឋាភិបាល អាជីវកម្មជាច្រើនហាក់ដូចជាមានទំនុកចិត្តកាន់តែច្រើន។
លោកបានគូសបញ្ជាក់ថា ការបង្កើនការចំណាយថវិកា ជាពិសេសលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ បានជួយដល់ចរន្តសេដ្ឋកិច្ចថៃ ដោយផ្តល់អត្ថប្រយោជន៍ច្រើនដល់វិស័យសំណង់។
លោក Kriengkrai បាននិយាយផងដែរថា ពាក្យស្នើរបស់អ្នកវិនិយោគសម្រាប់ការលើកទឹកចិត្តវិនិយោគរបស់រដ្ឋ បានកើនឡើង ៣៥ ភាគរយ នៅខែកក្កដា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាតម្លៃដល់ជាង ៤៥៨ ប៊ីលានបាត (១៣,២២ ប៊ីលានដុល្លារ)។
កត្តាទាំងអស់នេះបានរួមចំណែកដល់ពិន្ទុ TISI ខ្ពស់សម្រាប់ខែកក្កដា ប៉ុន្តែមិនមែនមានន័យថា សហគ្រិនអាចមានការត្រេកអរចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនោះទេ ដោយថៃនៅតែជួបការលំបាកដោយសារតែបំណុលគ្រួសារខ្ពស់ ពោលគឺស្មើនឹង ៩១ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP)។ សហគ្រិននៅតែព្រួយបារម្ភលើស្ថានភាពសេដ្ឋកិច្ចសកល បញ្ហានយោបាយក្នុងស្រុក និងការឡើងចុះនៃអត្រាប្ដូរប្រាក់អន្តរជាតិជាដើម។ នេះបើតាមមន្រ្តីដដែល។
គួរគូសបញ្ជាក់ថា កន្លងមក ក្រសួងសេដ្ឋកិច្ចព្យាករកំណើនសេដ្ឋកិច្ចនៅអត្រាប្រមាណ ២,៧ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដោយសារភាពរឹងមាំនៃវិស័យទេសចរណ៍ និងការនាំចេញ។ សេដ្ឋកិច្ចថៃ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅដំណាក់កាលដើរអូសជើងដើម្បីស្ទុះងើបពីវិបត្តិកូវីដ១៩ ក្នុងកំណើនប្រមាណ ១,៥ ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ ដោយទាបជាងប្រទេសក្នុងតំបន់ជាច្រើន៕
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង