Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​គ្រោង​សម្រប​សម្រួល​គម្រោង​កាត់បន្ថយកាបូន​​ជាមួយ​​អាស៊ាន​ និង​អូស្រ្តាលី​

បានផុស

នៅ

កាសែត​ Nikkei Asia បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​ជប៉ុននឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី លើគោលនយោបាយកាត់បន្ថយការ​បំភាយ​កាបូន​ក្នុងតំបន់ ដែលពឹងផ្អែក​ខ្លាំង​លើឥន្ធនៈហ្វូស៊ីល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​​ខុទ្ទកាល័យ​មកពី​សហគមន៍​​គ្មាន​ការ​​បំភាយ​ឧស្ម័ន (AZEC)​ ដែល​មាន​សមាជិក​ប្រទេស​ចំនួន​ ១១ នឹង​ជួប​ប្រជុំ​​គ្នា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ នៅថ្ងៃ​ពុធ ទី​ ២១ សីហា​នេះ​ ហើយ​ប្រទេសជប៉ុន នឹងបញ្ជូនលោក Ken Saito ដែល​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងឧស្សាហកម្ម ឱ្យ​ចូល​រួម​។

ក្រុម​មន្ត្រី​​​រំពឹង​ថា​នឹង​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម​មួយ ​ដែល​និយាយ​អំពី​វិស័យ​ចំនួន​៣ រួមមាន​​អគ្គិសនី ការដឹកជញ្ជូន និង​ឧស្សាហកម្ម។ AZEC នឹងធ្វើការលើផែនទីបង្ហាញផ្លូវរយៈពេល ១០ ឆ្នាំ ក៏ដូចជាការបង្កើតគោលការណ៍ណែនាំផងដែរ។

​ក្នុងវិស័យអគ្គិសនី សេចក្តីថ្លែងការណ៍របស់ AZEC​ ​រំពឹងថានឹងផ្តោតលើការកាត់បន្ថយ​កាបូន​ ដែល​ចេញ​ពី​ការ​ផលិតថាមពល​។ បច្ចុប្បន្ន​ ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត ​រួម​ចំណែក​ដ៏​ធំ​នៃល្បាយ​ថាមពលរបស់អាស៊ី។

សម្រាប់វិស័យដឹកជញ្ជូន ក្រុម​មន្ត្រីគ្រោងនឹងយល់ព្រមគ្នា​លើការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ី សំដៅឆ្ពោះទៅរកការពង្រីកការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ និងជីវឥន្ធនៈ ដែល​ប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញ​ផ្លូវ នឹងត្រូវបានបង្កើតឡើងសម្រាប់គំនិតផ្តួចផ្តើមនេះ ហើយ​គម្រោង​ធ្វើ​បទ​បង្ហាញ​ ​នឹង​ត្រូវ​ចាប់​ផ្តើម​ដោយ​មាន​ការ​ចូល​រួ​ម​​ក្រុមហ៊ុន​មក​ពី​ប្រទេស​​សមាជិករបស់​ AZEC​។

ចំណែក​ឯ​​វិស័យ​ឧស្សាហកម្មវិញ​ សេចក្ដីថ្លែងការណ៍រួម​​ទំនងជានឹងបង្ហាញពីការ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ក្នុង​សួនឧស្សាហកម្មប្តូរ ហើយ​សមាជិក AZEC ក៏នឹងសហការក្នុងការដាក់ចេញនូវបច្ចេកវិទ្យាសន្សំសំចៃថាមពលផងដែរ។

ជាមួយ​គ្នា​នេះ​​ ក្នុងបណ្តាប្រទេសអាស៊ី វិស័យផលិតកម្មរួម​ចំណែកខ្ពស់ក្នុងការនាំចេញ​។ តាមរយៈការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត​ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល សមាជិក AZEC ស្វែងរកការពង្រឹងគុណសម្បត្តិប្រកួតប្រជែងរបស់​ខ្លួន​ក្នុងសហគមន៍អន្តរជាតិ ដែលតម្រូវការការ​កាត់​បន្ថយ​កាបូន​។​ សមាជិក AZEC ក៏​រំពឹងថានឹងសហការក្នុងការចែករំលែកចំណេះដឹងលើក្របខ័ណ្ឌពាណិជ្ជកម្មនៃការបំភាយឧស្ម័នរៀងៗខ្លួន។

គួរ​គូស​បញ្ជាក់​ថា​ AZEC ត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីហ្ស៊ីដា ក្នុង​ឆ្នាំ​ ២០២២។ ​ដោយមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា សមាជិកចំនួន៩នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមក្នុងស្ថាប័ននេះ រួមជាមួយនឹងប្រទេសជប៉ុន និងអូស្ត្រាលី។ កិច្ចប្រជុំកំពូលរបស់មេដឹកនាំ AZEC គ្រោងនឹង​ធ្វើ​ឡើង​នៅ​ប្រទេសឡាវ នា​ខែ​តុលា​ ខាង​មុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម