Connect with us

ព័ត៌មានជាតិ

ស្ថានភាពនៃវិស័យអគារការិយាល័យនៅកម្ពុជាហាក់ពុំទាន់ល្អប្រសើរ​គិតត្រឹម​ដំណាច់ឆមាស​ទី១ឆ្នាំនេះ

បានផុស

នៅ

ស្របស្ថានភាបសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជាមានកំណើនយឺតជាងការរំពឹងទុកនៅឆមាសទី១នេះក្តី ស្ថានភាពសំណង់ និងអចលនទ្រព្យនៅកម្ពុជាមិនមានការថយចុះ​នោះទេ ប៉ុន្តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់ឡើយ ដោយនៅក្នុងត្រីមាសទី២ឆ្នាំ ២០២៤ អត្រាជួលមានចំនួន ៦១,៨ភាគរយនៅក្នុងវិស័យអគារការិយាល័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើងចំនួន ៦.១ ភាគរយនៅក្នុងឆ្នាំ២០២៤ នេះដែលជាប់ចំណាត់ថ្នាក់ ទី ៣ ដែលមានអាត្រាកើនឡើងខ្ពស់នៅក្នុងតំបន់អាស៊ី។ ការកើនឡើងចំនួន ៦,១ ភាគរយនេះគឺ ជាតួលេខ ខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅតំបន់អាស៊ានតាម ពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋ កិច្ច ៥,៩ភាគរយ និងប្រទេសវៀតណាមមានកំណើន សេដ្ឋកិច្ច ៥,៨ ភាគរយ។

​លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គោលដេន ទ្រីបានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាថា៖« បើទោះបីជាមានការព្យាករណ៍កំណើនសេដ្ឋកិច្ចល្អប្រសើរក៏ដោយ វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោង អគារការិយាល័យដែលមានស្រាប់ នៅតែបន្ត អនុវត្តបញ្ចប់គម្រោងតាមធម្មតា»។

លោកបានថ្លែងថា​ ការព្យាករ​ដោយក្រុមហ៊ុន​​CBRE ទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទី ផ្សារ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៩៨ពាន់ ម៉ែត្រការ៉េ និងសម្រាប់ ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ពាន់ ម៉ែត្រការ៉េ។

ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ ២០២៤ (ទាំងមាន ស្រាប់នឹងបន្ថែម) មានប្រមាណជិត ១.២០០ពាន់ ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ មានប្រមាណជាង ១.៤០០ពាន់ ម៉ែត្រការ៉េ។ អត្រាជួលសម្រាប់អគារការិយាល័យត្រូវបានគេរំពឹងថានឹងមិនមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៤។

លោកបានគូសបញ្ជាក់ទៀតថា៖«សម្រាប់និន្នាការនៃការជួលអគារទំនើប ក្នុងការជួលការិយាល័យនៅតែបន្តកើនឡើងនៅក្នុង រាជធានីភ្នំពេញ ដោយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនធំមធ្យម និយមជួលអគារការិយាល័យកម្រិត A ដែលមានតម្លៃ ជួលក្នុងមួយខែចាប់ពី ២៨ ដុល្លារ ដល់ ៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» ។

សម្រាប់អចលនទ្រព្យកម្រិត A បានបង្ហាញពីការកើន ឡើងនៃការជួល ២.៩ ភាគរយ បន្ទាប់មកដោយអចលនទ្រព្យកម្រិត B ដែលបានកើនឡើង ៥.៥ ភាគរយ ។ ម្យ៉ាងវិញ ទៀត អគារការិយាល័យកម្រិត B និងកម្រិត Cមើលឃើញថាមានកំណើនរាបស្មើ ឬធ្លាក់ចុះ។ គម្លាតតម្លៃជួលអគារ ការិយាល័យដែលបានផ្សព្វផ្សាយ (Quoting Rent) និងតម្លៃជួលពិតប្រាកដមានការកើនឡើងខ្លាំង ដោយសារទីផ្សារ កាន់តែប្រកួតប្រជែងខ្លាំង ស្របពេលម្ចាស់អគារចង់ចរចាតម្លៃដើម្បីទាក់ទាញ និងបង្កើនអ្នកជួលឱ្យបានច្រើន។

ជាមួយគ្នានេះដែរ ចំពោះវិស័យអាផាតមិនសេវាកម្មវិញនៅមានស្ថាន ភាពល្អប្រសើរ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ច្រើនជាង ៤.២០០ យូនីតត្រូវបានសាងសង់នៅក្នុងខណ្ឌបឹងកេងកង ចំការមននិងដូនពេញ។

​ចំពោះតម្លៃជួលអាផាតមិនជាមធ្យមមានការកើនឡើងតិចតួច។ តម្លៃ ជួលជាមធ្យមសម្រាប់អាផាតមេនសេវាកម្មកម្រិត A ក្នុងរាជ ធានីភ្នំពេញ គឺមួយខែ ប្រហែល ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃអតិបរមា ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃជួលជាមធ្យមសម្រាប់អគារសេវាកម្មកម្រិត B គឺមួយខែប្រហែល ១៣ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃអតិបរមាលើសពី ៣៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

នៅក្នុងរាជធានីភ្នំពេញមានខុនដូជាង ៤១ ​០០០ យូនីត ហើយការផ្គត់ផ្គង់សរុបត្រូវបានគេប៉ានប្រមាណថានឹង កើនដល់ ៨៣​ ០២៣ យូនីតត្រឹមឆ្នាំ ២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច៣៨ នាទីutes មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤២ នាទីutes មុន

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២

ហាងលក់ទំនិញចិន​
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តារាកូនកាត់ ណាសាឌី ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សាពីបុរសម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៧ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម