សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់បាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ បានដាក់ឱ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរណ៍ (Bankong Tourist App) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅកម្ពុជា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា វិស័យទេសចរណ៍ជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ និងមានសក្ដានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកថាកម្ពុជាមានផលិតផលទេសចណ៍សម្បូរបែប រួមមានទេសចរណ៍បែបប្រវត្តិសាស្ត្រ ទេសចរណ៍បែបបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ធម្មជាតិ និងឆ្នេរសមុទ្រ ទេសចរណ៍អរូបិយ និងទេសចរណ៍កែច្នៃ។
លោកបានថ្លែងបន្ថែមថា ការដាក់ឱ្យដំណើរការបឋមនូវកម្មវិធីទូទាត់បាគងទេសចរណ៍នៅពេលនេះ ប្រៀបដូចជាផលិតផលថ្មីមួយទៀតសម្រាប់ទាក់ទាញទេសចរ បន្ថែមលើផលិតផលទេសចរណ៍ដែលមានស្រាប់ ហើយនឹងជួយឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួល និងមានផាសុខភាពតាមរយៈការប្រើប្រាស់កម្មវិធីបាគងទេសចរ។

លោក រ័ត្ន សោភ័ណបន្ថែមថា៖ «ភ្ញៀវទេសចរបរទេស អាចរីករាយតាមរយៈការទូទាត់ KHQR អំឡុងពេលពួកគេស្នាក់នៅ និងកម្សាន្តនៅកម្ពុជា ទេសចរបរទេសមិនចាំបាច់កាន់ក្រដាសប្រាក់ និងភ័យព្រួយការមិនទទួលយកក្រដាសប្រាក់ចាស់ៗ ប្រឡាក់ ឬរហែក និងមិនបារម្ភអំពីការប្ដូរប្រាក់ ព្រមទាំងចូលរួមលើកកម្ពស់ប្រាក់រៀល និងទប់ស្កាត់ការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយផងដែរ»។
លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ នឹងជួយជំរុញនវានុវត្ត និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្ដល់នូវបទពិសោធន៍ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព បរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកស្រីសង្ឃឹមថា ៖«កម្មវិធីនេះ នឹងក្លាយជាជម្រើសដ៏ប្រសើរនៃមធ្យោបាយទូទាត់ថ្មី សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅប្រទេសកម្ពុជា»។
គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ កំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។
ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើង តាមរយៈប្រព័ន្ធបាគងមានចំនួន ២២២,៤៣ លានប្រតិបត្តិការ និងមានទំហំជាប្រាក់រៀលចំនួន ៧៧,៣៦ ទ្រីលានរៀល និងប្រាក់ដុល្លារ ៤៦,៣៣ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត