ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារកម្សោយតម្រូវការនៅចិន
តម្លៃប្រេងឆៅសកល បានបន្តធ្លាក់ចុះក្នុងការជួញដូរនាថ្ងៃចន្ទនេះ ដោយក្ដីបារម្ភពីកម្សោយនៃតម្រូវការនៅចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុត ខណៈវិនិយោគិនក៏ផ្ដោតលើវឌ្ឍនភាពនៃកិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សា ដែលអាចបន្ថូរបន្ថយការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤៥ សេន ឬ ០,៥៦ ភាគរយ ដោយជួញដូរត្រឹម ៧៩,២៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៨ សេន ឬ ០,៧៦ ភាគរយ ជួញដូរត្រឹម ៧៦,០៧ ដុល្លារ/បារ៉ែល។
ម៉ាកប្រេងទាំង២ បានធ្លាក់ចុះជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារអ្នកវិនិយោគមើលឃើញពីកំណើនតម្រូវការខ្សោយពីប្រទេសចិន។ យ៉ាងណាមិញ តម្លៃប្រេងមិនសូវជាខុសគ្នាប៉ុន្មានពីតម្លៃបញ្ចប់ការជួញដូរនៅសប្ដាហ៍មុននោះទេ។

ក្រៅពីកត្តានៅប្រទេសចិន អ្នកជំនាញគូសបញ្ជាក់ថា ការចាប់ផ្ដើមធ្លាក់ចុះនៃរដូវកាលបើកបរក្នុងស្រុកអាមេរិក ក៏ដួចចំណែកធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះផងដែរ ទោះបីជាភាពតានតឹងនៅមជ្ឈិមបូព៌ា និងសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី បង្កហានិភ័យដល់ការផ្គត់ផ្គង់ក៏ដោយ។
អ្នកជំនាញមើលឃើញថា អ្នកវិនិយោគនៅតែសម្លឹងមើលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលមានឥទ្ធិពលដល់តម្លៃឡើងចុះរបស់ប្រេង។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានបន្តធ្វើសកម្មភាពវាយប្រហារ ដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់លោក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?