Connect with us

ព័ត៌មានជាតិ

សមាជិករបស់ CCCនឹងកាន់តែមានលទ្ធភាពបន្ថែមក្នុងការទទួលបានហិរញ្ញប្បទានពី SME Banks

បានផុស

នៅ

សភាពាណិជ្ជកម្មកម្ពុជា​ (CCC) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME Banks) បានចុះអនុស្សរណៈនៃការយោគយល់(MoU) ដើម្បីសហការគ្នាក្នុងការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទាន​ កម្ពុជាដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា និងដើម្បី​ជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ MoU នេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហារវាងលោក ងួន ម៉េងតិច អគ្គនាយក CCC និងលោក លឹម អូន SME Banks នៅនៅការិយាល័យកណ្តាល ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

លោក ងួន ម៉េងតិចបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២០ខែសីហានេះថា​ បើយោងតាមខ្លឹមសារនៃ MoU ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើការ​សហការគ្នាក្នុងការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទាននៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងការយល់ដឹងពីការស្នើសុំ ក៏ដូចជាការប្រើប្រាស់ហិរញ្ញប្បទានក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាពខ្ពស់។

​ជាមួយគ្នានេះដែរ លោកថាភាគីទាំងពីរក៏នឹងសហការគ្នាដើម្បីជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ហើយតាមរយៈគំរោងហិរញ្ញប្បទាននេះសមាជិក សមាជិកា នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់។

លោក ងួន ម៉េងតិចបានមានប្រសាសន៍បញ្ជាក់ថា៖«ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីជម្រុញអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម និងគាំទ្រទៅដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា»​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម