Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​តំណាង​វិស័យឯកជនថៃ​ ជំរុញ​ឱ្យ​​លោកស្រី​ ផែតងតាន ផ្ដោត​លើ​ការ​ជំរុញ​​សេដ្ឋកិច្ច​

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បាន​ស្នើ​ឡើង​ថា រដ្ឋាភិបាលថ្មីរបស់​នាយករដ្ឋ​មន្រ្តីថៃ​លោក​ស្រី​ ផែតង​តាន​ ស៊ីណាវ៉ាត្រា​ គួរតែផ្តល់អាទិភាព​លើ​ការ​ពង្រឹង​​តម្លៃ​ប្រាក់បាត ជំរុញទេសចរណ៍ និងការពង្រីកទីផ្សារ នាំចេញក្នុងរយៈពេលខ្លី ខណៈ​បន្តគោលនយោបាយវិនិយោគ និងគោលនយោបាយ​ថាមពល​ដែល​មាន​ស្រាប់​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation កាល​ពីថ្ងៃ​ចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sanan បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាស្ថិរភាពប្រាក់បាតឱ្យ​ស្ថិត​ក្នុងកម្រិតសមស្របមួយ ​ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញ ជាពិសេសផលិតផលកសិកម្ម និងគាំទ្រដល់កំណើនជាបន្តបន្ទាប់ក្នុងវិស័យទេសចរណ៍។

តំណាង​វិស័យឯកជនដដែល ក៏ចង់ឃើញស្ថិរភាព​នៃ​សន្ទុះទេសចរណ៍​ផង​ដែរ​ ​ក្នុង​អត្រា​ភ្ញៀវទេសចរ​ជាមធ្យម ៣ លាននាក់/ខែ ដោយធានាសុវត្ថិភាពរបស់ពួកគេ និងអភិវឌ្ឍតំបន់ទេសចរណ៍ និងសេវាកម្មនានា ដើម្បីបំពេញគោលដៅទេសចរណ៍ ទាញ​យក​ភ្ញៀវ​ ៣៦-៣៧ លាន​នាក់​ សម្រាប់​ឆ្នាំ​នេះ​។ ​

ក្នុង​ជំហាន​ជំរុញ​សេដ្ឋកិច្ច​សំខាន់​បំផុត​មួយ​ លោក​ Sanan លើក​ឡើង​ថា លោកស្រី​ ផែតង​តាន​ ត្រូវ​ពន្លឿនការបញ្ចេញថវិកាឆ្នាំ ២០២៤ នៅគ្រប់តំបន់ទាំងអស់ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចច្បាស់លាស់ និងបំពេញ​កញ្ចប់​ថវិកាឆ្នាំ ២០២៥ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការពន្យារពេល​។ ជាមួយ​គ្នា​នោះ​ រដ្ឋាភិបាល​ថៃ​ត្រូវតែដោះស្រាយបញ្ហាជីវភាពសាធារណៈ រួមទាំងវិធានការជំរុញសេដ្ឋកិច្ច និងការគាំទ្រសម្រាប់ធុរកិច្ចថៃ ដែលរងផលប៉ះពាល់ដោយលំហូរចូលនៃទំនិញ​ក្រៅ​ស្រុក​ ជាពិសេសពីប្រទេសចិន។

ហើយ​ក្រៅ​ពី​នេះ​ រដ្ឋាភិបាល​ចម្រុះ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ឱ្យ​នយោបាយ​ក្នុង​ស្រុក​មាន​ស្ថិរភាព​ និង​បង្កើត​បរិយាកាស​ដែល​ផ្ដល់​ទំនុកចិត្ត​សម្រាប់​អ្នក​វិនិយោគ​។ ជាងនេះទៅទៀត លោកស្រី ផែតងតាន​ គួរ​តែ​បន្ត​វិធានការជាច្រើនដែលផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លោក​ សេដ្ឋា​ ថាវីស៊ីន​​ ជាពិសេសការបើកផ្លូវ​ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេស​។

អ្នក​វិភាគ​មើល​ឃើញ​ថា​ សេដ្ឋកិច្ច​ថៃ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដើរ​អូស​ជើង​ ​ដោយ​កើន​ឡើង​ត្រឹម​តែ​ ១,៥ ភាគរយ​ប៉ុណ្ណោះ​ កាល​ពីត្រីមាស​ទី​១​។ បញ្ហា​នេះ​ត្រដាប​ត្រដួស​ដោយ​តម្រូវការ​ក្នុង​ស្រុក​ខ្សោយ​ បំណុល​គ្រួសារ​ខ្ពស់​ ​ការ​ធ្លាក់​ចុះ​នៃ​ផលិត​​កម្ម​ និង​ភាព​ចលាចលនៃ​នយោបាយ​ជា​ដើម​ ខណៈ​កំណើន​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ និង​ការ​នាំ​ចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម