សេដ្ឋកិច្ច
ហាងឆេងមាសបន្តមានកំណើនជាង ៣ ពាន់ដុល្លារ ក្នុងមួយតម្លឹង
តម្លៃមាសតាមបណ្ដាហាងនានានៅក្នុងរាជធានីភ្នំពេញស្ថិតក្នុងរង្វង់ ៣០០ ដុល្លារ ក្នុងមួយជី។ អ្នកជំនាញយល់ថា ទំនោរហាងឆេងមាសនឹងមានការកើនឡើងបន្តទៀត បន្ទាប់ពីហក់ឡើងខ្លាំងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះថា មូលហេតុដែលធ្វើឱ្យតម្លៃមាសកើនឡើង ដោយសារទំនុកចិត្តរបស់អ្នកវិនិយោគ ពោលគឺ ធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។
បើតាមលោក ឡុង សំណាង ការប្រកាសកាត់បន្ថយអត្រាការប្រាក់ធ្វើឱ្យអ្នកអ្នកវិនិយោគអស់ទំនុកចិត្តលើលុយដុល្លារ ដោយពួកគាត់នឹងដកលុយពីធនាគារដែលគាត់ធ្លាប់វិនិយោគលើប្រាក់ដុល្លារយកទៅទិញតម្លៃហាងឆេងមាសវិញ។
ម្យ៉ាងទៀតកត្តា ភូមិសាស្ត្រនយោបាយ និងសង្គ្រាមរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណ ភូមិស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំងដែរ។
បច្ចុប្បន្ន នៅកម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣០១២ ដុល្លារក្នុងមួយតម្លឹង ចំណែកឯទីផ្សារអន្តរជាតិ ២៥០០ ដុល្លារក្នុងមួយអោន៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល