Connect with us

សេដ្ឋកិច្ច

ចំណូលរកបានពីវិស័យរ៉ែមានកំណើន ២៥០%

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ ចាប់​តាំង​ការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ ចំណូលសួយសារបានពីវិស័យរ៉ែ កើនឡើង ២៥០%​ បើ​ប្រៀប​ធៀបនឹងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ត្រឹម​តែ ៤០,១៧ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើង​រថយន្តអគ្គិសនី​នៅ​ឯ​ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នេះថា ចំណូលពីវិស័យរ៉ែ កម្ពុជាមាន​កំណើ​នជា​ង ២៥០% ដោយសារការកែទម្រង់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យកថវិកានេះ មកសាងសង់សាលារៀនបន្ថែម និងទិញថ្នាំឱ្យប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា មានការ​រីក​ចម្រើនគួរឲ្យកត់​សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​ឧស្សាហ​កម្មស៊ីម៉ង់ត៍ មានផលិតភាពកើនឡើងរហូតដល់ ៩លានតោនក្នុងមួយឆ្នាំៗ និងការចម្រាញ់​រ៉ែមាស ផលិតបានប្រមាណ ៩,៦តោន គិតត្រឹមដំណាច់ឆ្នាំ ២០២៣។

ចំណែកការ​ធ្វើ​ប្រតិបត្តិ​ការ​រ៉ែសំណង់ និងរ៉ែផ្សេងៗ ក៏បានផ្តល់ឱកាសឲ្យកម្ពុជា អាចនាំចេញ​ធនធានរ៉ែខ្សាច់ ផលិត​ផល​ពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាស​ទៅក្រៅប្រទេសផងដែរ។ នៅក្នុងឆ្នាំ ២០២៣ កម្ពុជារកចំណូល​សួយ​សារ​ពីវិស័យរ៉ែសរុបបាន ៥០,៣០ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម