ព័ត៌មានអន្ដរជាតិ
ការវិនិយោគរបស់វៀតណាមនៅឡាវ កើនដល់ជាង ៥,៥ ប៊ីលានដុល្លារ
ទំហំនៃការវិនិយោគរបស់វៀតណាមនៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ៥,៥ ប៊ីលានដុល្លារ ក្នុងគម្រោងចំនួន២៥៦។ នេះបើតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យក្នុងកិច្ចប្រជុំមួយនៅវៀតណាម ដែលប្រទេសទាំង២បានត្រួតពិនិត្យវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ ២០២៤ និងបានកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីឆ្នាំ ២០២១-២០២៥។

កាសែត Laotian Times ចុះផ្សាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសឡាវបានផ្តល់អាជ្ញាប័ណ្ណវិនិយោគសម្រាប់គម្រោងវៀតណាម សរុបចំនួន ៨៦៩,៩ លានដុល្លារ។ ក្នុងឆមាសទី១នៃឆ្នាំ ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន ៦ ដែលមានទំហំទឹកប្រាក់ចំនួន ៣៣៩ លានដុល្លារ។ យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម លោក Phet Phomphiphak គម្រោងទាំងនេះគ្របដណ្ដប់លើវិស័យជាច្រើនដូចជា ការជីកយករ៉ែ អគ្គិសនី និងសុខាភិបាល។
ប្រទេសទាំង២ កំពុងបន្តយ៉ាងសកម្មលើគម្រោងសហប្រតិបត្តិការថ្មីៗ រួមទាំងផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ និងផ្លូវរថភ្លើង Vientiane-Tha Khek-Tan Ap-Vung Ang ខណៈក៏កំពុងផ្តោតលើការអភិវឌ្ឍកំពង់ផែ Vung Ang ទី១ ទី២ និងទី៣ ក្នុងប្រទេសវៀតណាម ដើម្បីសម្រួលពាណិជ្ជកម្មឡាវ ដែលជាប្រទេសគ្មានដែនសមុទ្រ។

លោក Phet Phomphiphak បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងវៀតណាម និងឡាវ ដើម្បីគ្រប់គ្រងការវិនិយោគ ដោះស្រាយបញ្ហា និងត្រួតពិនិត្យការបណ្តាក់ទុនរួមគ្នា។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Tran Quoc Phuong ក៏បានលើកឡើងផងដែរ ពីការសម្របសម្រួលយ៉ាងសកម្មរវាងប្រទេសទាំង២ ទោះបីមានបញ្ហាប្រឈមជាសាកលក៏ដោយ។
សម្លឹងឆ្ពោះទៅមុខ វៀតណាម និងឡាវ គ្រោងនឹងផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតថ្មីក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ ការជីកយករ៉ែ និងពាណិជ្ជកម្មអេឡិចត្រូនិក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ