Connect with us

សេដ្ឋកិច្ច

ស្រ្ដីខ្មែរមួយក្រុម មានសមត្ថភាពច្នៃស្រទបចេក ចេញជាកាបូប និងសម្ភារៈប្រើប្រាស់

បានផុស

នៅ

ស្រ្ដីមេផ្ទះមួយក្រុម ស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានសមត្ថភាពច្នៃស្រទបចេក ដែលមានជុំវិញផ្ទះ ផលិតចេញជាកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនមុខទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាត សុឃឿប អាយុ៣៧ឆ្នាំ ជាម្ចាស់សិប្បកម្មអនុសារតម្បាញចេកខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មតម្បាញរបស់លោកស្រី បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០២១​ មកម្ល៉េះ។

អ្វីដែលធ្វើ លោកស្រី មានគំនិតយកស្រទបចេកមកកែច្នៃចេញជាផលិតផលកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត មានដូចជា៖ មួក កន្រ្តក់ និងខ្សែសម្រាប់យួរកែវកាហ្វេ ដែលសុទ្ធសឹងផលិតចេញពីស្រទបចេកនេះ ដោយសារតែដំបូងឡើយ ក្រុមគ្រួសាររបស់លោកស្រី បានសាកល្បងកែច្នៃស្រទបចេកដែលនៅតាមចម្ការក្រោយផ្ទះ ចេញជាកាបូបដាក់លក់តាមអនឡាញ ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ទើបលោកស្រី បានបង្កើតសិប្បកម្មលក្ខណៈគ្រួសារនេះឡើងមក។

ជាគ្រូបង្រៀនកម្រិកវិទ្យាល័យ ផ្នែកអក្សរសាស្រ្ដខ្មែរ នាខេត្តបាត់ដំបង លោកស្រី ឆាត សុឃឿប ឆ្លៀតពេលពីការងារបង្រៀនសិស្ស មកជួយស្រ្ដីក្នុងសហគមន៍ប្រមាណជាង ១០នាក់ ឱ្យចេះជំនាញកែច្នៃផលិតកាបូប មួក និងកន្រ្ដក់យួរដៃ ដើម្បីឱ្យស្រ្ដីទាំងអស់នោះ អាចស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោយពុំចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះរបស់ពួកគាត់។

លោកស្រី ឆាត សុឃឿប បានបន្ថែមទៀតថា សម្រាប់សិប្បកម្មផលិតកាបូបពីស្រទបចេក នាពេលបច្ចុប្បន្នកំពុងមានទីផ្សារខ្លាំងគួរសម ពីសំណាក់ប្រជាជាជនខ្មែរនៅក្នុងប្រទេស ពិសេសរាជធានីភ្នំពេញ សៀមរាប និងបណ្ដាខេត្តមួយចំនួនទៀត តែងតែបានជួយទិញតាមរយៈផេកហ្វេសប៊ុករបស់សិប្បកម្មផ្ទាល់។

លោកស្រី ឆាត សុឃឿប បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីអតិថិជនក្នុងស្រុកដែលជួយទិញផលិតផលរបស់សិប្បកម្មលោកស្រី ក្នុងនោះក៏មានភ្ញៀវទេសចរបរទេស ដែលមកទស្សនាខេត្តសៀមរាប បានជួយទិញ និងជួយគាំទ្រស្នាដៃរបស់សិប្បកម្មតម្បាញរបស់លោកស្រី យ៉ាងច្រើនផងដែរ។

លោកស្រី ឆាត សុឃឿប បានបញ្ចាក់ទៀតថា សម្រាប់តម្លៃរបស់កាបូបមួយ មានតម្លចាប់ពី ២ម៉ឺនរៀល ​តែប្រសិនបើមានការកម្ម៉ងពីអតិថិជនដែលចង់រចនាម៉ូដ និងទំហំបន្ថែម អាចមានតម្លៃទៅដល់ ១៥ដុល្លារ ទៅ២០ដុល្លារ សម្រាប់កាបូបមួយផងដែរ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម