Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ លើកដំបូង​

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងដើម្បី​ជំរុញការអនុវត្តគោលនយោបាយឱ្យសម្រេចបានទៅតាមផែនការ ជាពិសេសការប្រែក្លាយកម្ពុជាទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិ​ គណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧(គ.ត.គ.ស.) ​បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គ.ត.គ.ស.​​ កាលពីថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃ​ គ.ត.គ.ស. ​ដើម្បីជំរុញការអនុវត្តគោលនយោបាយនេះឱ្យសម្រេចបានទៅតាមផែនការជាពិសេសការប្រែក្លាយកម្ពុជាទៅជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

សម្រាប់កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ ២). អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។

​គោលនយោបាយ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែមិថុនា​ឆ្នាំ​មុនដោយលោក ប៉ាន សូរ​ស័ក្តិ អតីត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។ ជាមួយគោលនយោបាយនេះគឺមាន ១០៦ ទំព័រ សំដៅធ្វើការអភិវឌ្ឍផលិតកម្មស្វាយចន្ទី ការកែច្នៃ និងការធ្វើទីផ្សារឱ្យកាន់តែមានការប្រកួតប្រជែង ដើម្បីធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកក្នុងពេលអនាគត។

នៅក្នុងរយៈពេល ៧ ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៨ ម៉ឺនតោន មានការកើនឡើង ៣៦,៧% គិតជាទឹកប្រាក់ជាង ១,០៩ ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាឈរលេខ២ជាបណ្តោះអាសន្ននៃប្រទេសនាំចេញច្រើនជាងគេលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា កម្ពុជាឈរលេខ២ ជាបណ្តោះអាសន្ន ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក។ គ្រាប់ស្វាយចន្ទីស្ងួត បច្ចុប្បន្ន មានតម្លៃ ៧ ៣០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤នេះថា កំណើននេះ មិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមរកឃើញថា ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនបាជាមួយបាតុភូត​អេលនីណូ (El Nino) ខណៈផ្ទៃដីដាំដុះក៏បានកើនឡើងបន្ដិចផងដែរ។

លោក អួន ស៊ីឡុតថ្លែងថា៖ «សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសនៅខែកញ្ញា ឆ្នាំ ២០២៣ ពីបាតុភូតអេលនីណូ ដែល​កម្ពុជានឹងប្រឈម យើងក៏បានផ្ដល់ដំណោះស្រាយដល់សមាជិក និងកសិករទូទៅឱ្យត្រៀមខ្លួន ក្នុងការរក្សាផលឱ្យនៅល្អ»។

​លោកបានថ្លែងបន្តទៀតថា៖ «ស្វាយចន្ទីជាប្រភេទដំណាំដែលធន់នឹងកម្ដៅ ខ្ញុំអាចនិយាយបានថា ក្ដៅកាន់តែខ្លាំង ទិន្ន​ផល​​ក៏បានល្អដែរ ប្រសិនបើយើងបានត្រៀមខ្លួនរួចជាមុន ប្រសិនបើយើងមិនអាចត្រៀមបានមុនទេផលអាចនឹងធ្លាក់ចុះពី ២០% ទៅ ៣០%»។

ជាមួយគ្នានេះដែរ កម្ពុជា​កំពុង​ព្យាយាម​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​ផលិត និង​នាំចេញ​គ្រាប់ស្វាយចន្ទី​ឈានមុខ​គេ តាមរយៈ​គោលនយោបាយ​ជាតិ​របស់​ខ្លួន​ស្តីពី​គ្រាប់ស្វាយចន្ទី​ឆ្នាំ ២០២២-២០២៧នេះ។ ​

តាមរយៈការអនុវត្តគោលនយោបាយនេះ សមត្ថភាពកែច្នៃរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ៥ ភាគរយទៅ ២៥ ភាគរយនៅឆ្នាំ ២០២៧ និង៥០ ភាគរយនៅឆ្នាំ ២០៣២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២១ នាទីutes មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៣ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៤ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៥ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៤ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម