Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​អនុម័ត​គម្រោង​នាំ​ចេញ​ថាមពល​ពន្លឺព្រះអាទិត្យ​តម្លៃ ១៣,៥​ ប៊ី​លាន​ដុល្លារ​​​ ទៅ​សិង្ហបុរី

បានផុស

នៅ

អូស្ត្រាលីបាន​​ឱ្យ​ដឹង​នៅថ្ងៃពុធ​នេះ​ថា ខ្លួនបានអនុម័ត​លើ​គម្រោងនាំ​ចេញ​​ថាមពលព្រះអាទិត្យ​តម្លៃ​ ២០ ប៊ីលានដុល្លារអូស្ត្រាលី (១៣,៥ ប៊ីលាន​ដុល្លារ​) ​ពី​​​ស្ថានីយថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅភាគខាងជើង​ប្រទេស ទៅកាន់​សិង្ហបុរីតាមរយៈខ្សែកាបក្រោមបាត​សមុទ្រប្រវែង​​ជាង ៤ ០០០ គីឡូម៉ែត្រ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងបរិស្ថានអូស្រ្តាលី​ លោក​ស្រី​ Tanya Plibersek បាន​ថ្លែង​ថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី-អាស៊ី ដ៏​ធំ​របស់​ក្រុម​ហ៊ុន​ SunCable នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ថាមពលកកើតឡើងវិញ​នៅ​ក្នុង និងក្រៅប្រទេស។

លោកស្រី​ Plibersek បាននិយាយថា ការអនុម័ត​​លើ​គម្រោង​ដដែល​​ធ្វើ​ឡើង​ដោយ​ស្រប​តាម​លក្ខខណ្ឌដ៏តឹងរ៉ឹងដើម្បីការពារធម្មជាតិ។ ​ក្នុងរយៈពេល២​ដំណាក់កាលនៃការអភិវឌ្ឍន៍ គម្រោងនេះមានគោលបំណងផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ ដល់អតិថិជនឧស្សាហកម្មខ្នាតធំ នៅទីក្រុង Darwin ​នៃ​ដែនដីភាគខាងជើងរបស់​ស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី។​

បើ​តាម​ក្រុម​ហ៊ុន​ SunCable គម្រោង​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​ផ្គត់​ផ្គង់​ថាម​ពល​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០៣០​។ ក្រុម​ហ៊ុន​បន្ត​ថា​ ​ខ្លួនកំពុងពិភាក្សាជាមួយនិយតករថាមពលរបស់​សិង្ហបុរីលើការអនុម័តតាមលក្ខខណ្ឌសម្រាប់​​ខ្សែកាប​​​របស់គម្រោង​ និងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីលើការ​បង្កប់​ខ្សែកាប​ក្នុង​​ដែនទឹករបស់​ប្រទេស​នេះ​។

គួរ​គូស​បញ្ជាក់​ថា​ គម្រោង​ដដែល​ទទួល​បាន​ភ្លើង​ខៀវ​​ពី​រដ្ឋាភិបាល​ដែនដី​ភាគ​ខាងជើងរបស់​អូស្រ្តាលី និង​ក្រុម​ឃ្លាំមើល​បរិស្ថាន​ប្រចាំ​ដែន​ដីដដែល​​កាលពី​ខែ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម