សេដ្ឋកិច្ច
មាសកំពុងបង្កើនតម្លៃខ្លួន ធ្វើដំណើរទៅបំបែកកំណត់ត្រាថ្មី
មាសកំពុងតែបង្កើនតម្លៃខ្លួនបន្ថែមទៀតនាមួយរយៈពេលកន្លងទៅនេះ ហើយកំពុងធ្វើដំណើរទៅបំបែកកំណត់ត្រាថ្មីក្នុងតម្លៃខ្ពស់ជាង ៣១០០ ដុល្លារក្នុងមួយតម្លឹងនៅពេលឆាប់ៗ។ អាជីវករលក់មាស និងអ្នកជំនាញយល់ឃើញថា តម្លៃមាសហក់ឡើងដោយសារកត្តាទីផ្សារទីផ្សារអន្តរជាតិ ជុំវិញបញ្ហាកាត់បន្ថយអត្រាការប្រាក់នៅអាមេរិក និងភូមិសាស្ត្រនយោបាយ។

ម្ចាស់ហាងមាសពេជ្រទីមង្គល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា តម្លៃមាសកើនឡើងសកម្មភាពទិញ-លក់ ធ្លាក់ចុះ ដោយសារតែទំនុកចិត្តរបស់អតិថិជន។
ម្ចាស់ហាងមាសពេជ្រទីមង្គលបញ្ជាក់ថា៖ «ស្ងាត់ណាស់! ដោយសារមាសវាឡើង ភ្ញៀវស្ងាត់ច្រើន គាត់ខ្លាចក្នុងការទិញ ដោយបារម្ភមាសចុះទៅវិញលឿន»។ ហាងឆេងមាសនៅហាងទីមង្គលនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ លក់ចេញក្នុងតម្លៃ ៣០១ ដុល្លារ ក្នុងមួយជី។

ម្ចាស់ហាងដដែលបញ្ជាក់ថា ហាងឆេងមាសកើនឡើងដោយសារកត្តាខាងក្រៅ ដូចជាអត្រាការប្រាក់អាមេរិក នៅតែបន្តចរចារឡើងចុះ ពាក់ព័ន្ធជាមួយមាសដែរ ដោយសារតែអ្នកវិនិយោគដកលុយ ឈប់ដាក់ធនាគារ ទៅទិញមាសធ្វើឱ្យតម្រូវការមាសកើនឡើង។ ម្យ៉ាងទៀតពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា មូលហេតុដែលធ្វើឱ្យតម្លៃមាសកើនឡើង ដោយសារទំនុកចិត្តរបស់អ្នកវិនិយោគ ពោលគឺធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

លោក ឡុង សំណាងថ្លែងថា៖ «ទំនុកចិត្តរបស់អ្នកប្រើប្រាស់លុយដុល្លារ ជាពិសេសវិនិយោគិនធំៗ ដែលគេមើលឃើញថា ធនាគារកណ្ដាល នឹងកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ នៅខែកញ្ញាខាងមុខ»។
លោក ឡុង សំណាង បញ្ជាក់ថា អត្រាការប្រាក់លុយដុល្លារអាមេរិកស្ថិតនៅ ៥.៥០ ប្រសិនបើធនាគារកណ្ដាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ ដូច្នេះអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅត្រឹមតែ ៥.00 ដែលនាំឱ្យលុយដុល្លារចុះខ្សោយ ហើយរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងតែម្ដង។
ម្យ៉ាងទៀតកត្តា ភូមិសាស្ត្រនយោបាយ និងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណភូមិសាស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំងដែរ។
នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នៅកម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣០៣២ ដុល្លារ ក្នុងមួយតម្លឹង ចំណែកឯទីផ្សារអន្តរជាតិ ២៥១៧ ដុល្លារក្នុងមួយអោន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា