សេដ្ឋកិច្ច
វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា
ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អន្តរជាតិ ជាកូនរបស់អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន វ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ មានសមត្ថភាពអាចនាំយកយីហោសណ្ឋាគារផ្កាយ៦ The Ritz-Carlton ដំបូងគេមកកាន់ប្រទេសកម្ពុជា។

នេះបើតាមសំណេររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសប៊ុក ជាមួយក្តីសង្ឃឹម និងមោទនភាពលើកូនប្រុសយ៉ាងខ្លាំងក្រៃលែង។ ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អន្តរជាតិ របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះ បានប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ Marriott International ដើម្បីនាំយកយីហោ The Ritz-Carlton មកកាន់កម្ពុជា ក្រោមការដឹកនាំកិច្ចសហការរបស់ឧកញ៉ា គិត ស៊ូឡា ផ្ទាល់តែម្តង។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញពីមោទនភាពណាស់ចំពោះកូនប្រុស ដែលទទួលបានភាពជោគជ័យទាំងភាពជោគជ័យរបស់ជាតិ និងកាន់តែជំរុញការអភិវឌ្ឍបន្ថែមនៅកម្ពុជាផងដែរ។ អ្នកឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមថា៖ “ស៊ូឡា កូនប្រុសម៉ាក់! សម្រាប់កូន ម៉ាក់មិនត្រឹមតែឃើញថាក្នុងវ័យ១៩ឆ្នាំនេះកូនកាន់តែធំពេញវ័យមានភាពចាស់ទុំនោះទេ ប៉ុន្តែកូនក៏មានទស្សនវិស័យក្នុងការសាងអនាគតសម្រាប់ប្រទេសជាតិយើងផងដែរ។ សមិទ្ធផលរបស់កូនជាមួយ Royal Group International ក្នុងការនាំយក The Ritz-Carlton ដែលជាឈ្មោះសណ្ឋាគារប្រណីតលំដាប់ផ្កាយ៦ មកកាន់កម្ពុជា ធ្វើឱ្យម៉ាក់មានមោទនភាពក្រៃលែង។ កូនដឹងទេ? នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីឆន្ទៈ មហិច្ឆតា និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កូនចំពោះសង្គមជាតិយើង”។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបន្តថា គម្រោងនេះមិនត្រឹមតែផ្តោតលើប្រណីតភាពមួយមុខទេ ក៏បង្ហាញពីភាពស្រស់ស្អាត និងសក្តានុពលរបស់កម្ពុជា។ អ្នកឧកញ៉ា ក៏ចង់ឃើញគម្រោងនេះ ផ្លាស់ប្តូរមុខមាត់វិស័យទេសចរណ៍នៅកម្ពុជា និងត្រូវរួមគ្នាសាងកេរ្តិ៍ឈ្មោះកម្ពុជាឱ្យបានត្រចេះត្រចង់សម្រាប់មនុស្សជំនាន់ក្រោយ។
សូមជម្រាបថា គម្រោងនេះ បានចាប់ផ្តើមការសាងសង់ហើយនៅចំកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅលើមហាវិថីព្រះនរោត្តម ដោយមានបំពាក់នូវបរិក្ខារទំនើបៗ និងស៊ីវិល័យ បែបពហុអគារដែលមានទាំងលំនៅឋាន សណ្ឋាគារ និងការិយាល័យធ្វើការផង។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយលើកមុខមាត់ប្រទេសមួយកម្រិតទៀត ជាពិសេស គឺអាចទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល