Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មដឹកនាំប្រជុំពីវឌ្ឍនភាពការនាំចេញកង់

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការនាំចេញកង់ (ទោចក្រយាន) នៅកម្ពុជា ដែលមានវត្តមានចូលរួមដោយបណ្តាក្រុមហ៊ុនដែលជាអ្នកផលិត និងនាំចេញទោចក្រយាន​នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងគិតគូរ​សម្រប​សម្រួលលើនីតិវិធីនៃការនាំចេញ ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញ​កំណើន​នៃការនាំចេញទោចក្រយានពីប្រទេសកម្ពុជា។

កម្ពុជា​រកចំណូល​បានជាង​ ​២០៥​​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កង់​ ​និង​កង់​អគ្គិសនី​ទៅកាន់​ទី​ផ្សារ​បរទេស​ក្នុងឆមាស​ទី​១​កន្លងមកនេះដោយ​ថយ​ចុះជាង​ ​៣៨​ ​ភាគរយ​ ​ពី​៣៣២ លាន​ដុល្លារ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។

ផលិតផលកង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយនឹង​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​ផលិតផល​ កសិកម្ម​។​

លើសពីនោះទៅទៀត កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ ​ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​និង​ប្រព័ន្ធ​ប្រទេស​ដែល​ទទួល​បាន​ឋានះ​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ជាដើម៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម