សេដ្ឋកិច្ច
សមាគមធនាគារទទួលបណ្ដឹង ១១៧ ករណី
នៅក្នរយៈពេល ៧ ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ សមាគមធនាគារនៅកម្ពុជាទទួលបណ្ដឹងចំនួន ១១៧ ករណី ក្នុងនោះបានដោះស្រាយ និងសម្របសម្រួលរួចរាល់ចំនួន ៩៩ ករណី។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសារធារណៈនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ករណីបណ្តឹងទាំងនេះភាគច្រើនគឺពាក់ព័ន្ធនឹងការស្នើសុំបង់ផ្តាច់ ,ការដកទ្រព្យធានាឥណទាន, សមត្ថភាពនៃការបង់សងត្រឡប់ឥណទាន, ការស្នើសុំអនុគ្រោះ និងការការស្នើសុំរៀបចំឥណទានឡើងវិញ។
លោក សុខ ចាន់ បញ្ជាក់ថា បន្ទាប់ពីសមាគមជួយសម្របសម្រួល គ្រឹះស្ថានហិរញ្ញវត្ថុ បានចូលរួមសហការក្នុងការដោះស្រាយជាមួយអតិថិជនបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ខែត្រីមាសទី២ ឆ្នាំ២០២៤ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើងរហូតដល់ជាង ៨%។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក