Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ផាត់ថាយ៉ា​របស់ថៃ​ ទទួល​ភ្ញៀវទេសចរជាង​ ១២ លាន​នាក់​ ត្រឹម​ឆមាស​ទី​១​ដើម​ឆ្នាំ​

បានផុស

នៅ

ទីក្រុង​ផាត់ថាយ៉ា​របស់ប្រទេស​ថៃ ​បានស្វាគមន៍ភ្ញៀវទេសចរជាង ១២ លាននាក់ ក្នុងរយៈពេល ៦ ខែដំបូង​ដើមឆ្នាំនេះ ដោយ​ខ្ពស់​ជាង​ចំនួន​ឆ្នាំ​១​លាន​នាក់​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ ដែល​ស្រង់​ព័ត៌មាន​ពី​ការិយាល័យអាជ្ញាធរទេសចរណ៍​នៃប្រទេសថៃ (TAT) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយិកាការិយាល័យ TAT ប្រចាំ​ក្រុង​ផាត់ថាយ៉ា ​លោកស្រី​ Urai Mukpradabtong បាននិយាយថា វិស័យទេសចរណ៍នៅក្នុងខេត្តឈុនបុរី ​បានឃើញពី​កំណើន​ភ្ញៀវទេសចរ​​ទៅ​លេង​ប្រមាណ​ ៩,៣២ ភាគរយ​ ដោយ​កើន​ឡើង​ពី​ចំនួន ១១,៦១ លាននាក់​ ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

លោកស្រី Urai បាន​គូស​បញ្ជាក់ជា​លម្អិត​ថា​ ​ក្នុងចំណោមភ្ញៀវទេសចរ​ ១២,៦៩ លាន​នាក់​ដែល​ទៅ​លេង​ក្រុង​ផាត់ថាយ៉ា ចន្លោះពី​ខែ​មករា​ ដល់​ខែ​មិថុនា​ មាន​ ៧,២ លាន​នាក់​ជា​ភ្ញៀវទេសចរ​​ក្នុង​ស្រុក​ ​និង​ ៥,៤៩ លាននាក់​ ជា​ភ្ញៀវទេសចរ​បរទេស​។ ​

សារព័ត៌មាន Pattaya One News បានរាយការណ៍ថា ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរនៅក្រុងផាត់ថាយ៉ា ​ត្រូវ​បាន​ជំរុញ​ដោយ​គោលនយោបាយផ្សព្វផ្សាយទេសចរណ៍ទាំង​ពី​វិស័យ​ឯកជន​ និង​រដ្ឋ​ ​ខណៈ​ក្រុង​នេះ​ក៏​នៅ​ជិត​រាជធានី​បាងកក។

គេ​មើល​ឃើញ​ថា​ ការិយាល័យ​ប្រចាំ​តំបន់​របស់​ TAT បានព្យាយាមរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍សម្រាប់​ក្រុង​ផាត់ថាយ៉ា និងតំបន់ផ្សេងទៀត​របស់​ខេត្តឈុនបុរីជារៀងរាល់ខែ ជាពិសេសនៅក្នុងរដូវទាប ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ TAT រំពឹង​ភ្ញៀវទេសចរ​ ២៥ លាន​នាក់​ ទៅលេង​ទីក្រុង​ឆ្នេរ​មួយ​នេះ​ ពេល​មួយ​ឆ្នាំ​ ២០២៤​។

ថ្មីៗនេះ ប្រតិបត្តិករទេសចរណ៍នៅទីក្រុងផាត់ថាយ៉ា បានដាក់សំណើទៅរដ្ឋាភិបាល ដោយបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រែក្លាយទីក្រុងនេះ ទៅជាតំបន់ទេសចរណ៍លក្ខណៈគ្រួសារ ជំនួសឲ្យភាពល្បីល្បាញនៃទេសចរណ៍ផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៧ នាទីutes មុន

លោក Muñoz ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​អ្នក​គាំទ្រក្នុង​តំបន់​អាស៊ានរីករាយ

ព័ត៌មានជាតិ៩ នាទីutes មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ថៃកើបចំណូលជាង ៥០ លាន​ដុល្លារ ពីសង្រ្កាន្តនៅក្រុងបាងកក

សេដ្ឋកិច្ច២៥ នាទីutes មុន

តម្លៃមាសបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

ព័ត៌មានជាតិ៣២ នាទីutes មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម