ព័ត៌មានជាតិ
NBC៖ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមសហការបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ ដើម្បីបង្ការហានិភ័យដែលមិនអាចព្យាករណ៍បាន
មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវដល់គ្រប់ភាគីដែលរួមមានទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និយ័តករ ស្ថាប័នរដ្ឋាភិបាលនិងដៃគូអន្តរជាតិនានារួមគ្នាដើម្បីកសាងនូវមូលដ្ឋានគ្រឹះហិរញ្ញវត្ថុមួយដ៏រឹងមាំឬប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងរបត់ថ្មីនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចសកល។

ការអំពាវនាវនេះធ្វើឡើងដោយលោក លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃ NBCធ្វើឡើងក្នុងពិធិបើកសន្និសីទធនាគារនៅកម្ពុជា២០២៤ លើកទី៣ ក្រោមប្រធានបទស្តីពី «ការរួបរួមវិស័យហិរញ្ញវត្ថុ៖ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកសាងវិស័យហិរញ្ញវត្ថុដ៏រឹងមាំ» ដែលត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា(ABC) និងប្រព្រឹត្តិទៅនៅថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០២៤។
«នៅពេលដែលយើងប្រមូលផ្តុំគ្នានៅទីនេះ ថ្ងៃនេះ វាច្បាស់ណាស់ថាពិភពលោកជុំវិញយើងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការផ្លាស់ប្តូរសេដ្ឋកិច្ចសកល វឌ្ឍនភាពបច្ចេកវិទ្យា និងបញ្ហាប្រឈមដែលមិនបានមើលឃើញទុកជាមុន ដូចជាជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុបានបង្ហាញពីភាពចាំបាច់នៃប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងអាចសម្របខ្លួនបាន»។ នេះបើយោងតាមលោកកំណាន់។
លោកថា៖«នៅក្នុងប្រទេសកម្ពុជា យើងបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប៉ុន្តែឥឡូវនេះគឺជាពេលវេលាដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង និងកសាងមូលដ្ឋានគ្រឹះដែលនឹងឈររឹងមាំប្រឆាំងនឹងភាពមិនប្រាកដប្រជានៅថ្ងៃស្អែក»។

លោកបានទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគាររបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ការពង្រីកនេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ការសម្របខ្លួននៃអាជីវកម្ម និងភាពធន់នៃសេដ្ឋកិច្ច។ លោកថា៖«ទោះជាយ៉ាងណាក៏ដោយ កំណើននេះកើតឡើងជាមួយនឹងការទទួលខុសត្រូវក្នុងការធានាថាប្រព័ន្ធធនាគាររបស់យើងមិនត្រឹមតែមានការរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងអាចធន់ទ្រាំនឹងបញ្ហាប្រឈមទាំងក្នុងស្រុក និងពិភពលោកផងដែរ។
លោកថា៖«ដើម្បីសម្រេចបាននូវចំណុចនេះ វាចាំបាច់ណាស់ដែលយើងប្រកាន់យកនូវវិធីសាស្រ្តរួមមួយចំពោះវិស័យហិរញ្ញវត្ថុ។ ការណ៍នេះមានន័យថាការពង្រឹងកិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងចំណោមធនាគារ និងស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងនិយតករ ស្ថាប័នរដ្ឋាភិបាល និងដៃគូអន្តរជាតិផងដែរ។
«វិធីសាស្រ្តដែលបែកខ្ញែកធ្វើអោយយើងងាយរងគ្រោះទៅនឹងហានិភ័យជាប្រព័ន្ធ និងភាពគ្មានប្រសិទ្ធភាពដែលអាចរារាំងវឌ្ឍនភាពសេដ្ឋកិច្ច។ នៅពេលដែលយើងធ្វើការរួមគ្នា ប្រមូលផ្តុំធនធាន ជំនាញ និងគំនិតរបស់យើង យើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានភាពធន់ រួមបញ្ចូលគ្នា និងមានសមត្ថភាពជំរុញកំណើនប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមលោក អែម កំណាន់។

លោក រ័ត្ន សោភ័ណ្ឌ ប្រធាន ABC បានថ្លែងនៅក្នុងសន្និសីទនោះថានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ របាយការណ៍របស់ធនាគារពិភពលោកបាន កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យម ៥,៨% នៅឆ្នាំ ២០២៤ កើនឡើងពី ៥,៦% ក្នុងឆ្នាំ ២០២៣ ដោយសារការងើបឡើងវិញនៃការនាំចេញសម្លៀកបំពាក់ ទំនិញសម្រាប់អ្នកធ្វើដំណើរ និងការនាំចេញស្បែកជើង និងទេសចរណ៍ជំរុញឱ្យមានការងើបឡើងវិញជាបន្តបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយលោកថា ដោយសារសេដ្ឋកិច្ចកម្ពុជាមានទំហំតូច និងបើកចំហ កម្ពុជាក៏ទទួលរងនូវភាពអវិជ្ជមានពីបញ្ហាប្រឈមទាំងអស់នេះផងដែរ។ វិស័យធនាគាររបស់កម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នានេះដែរ។ សរុបមក ទោះជាមានបញ្ហាប្រឈមក៏ដោយ វិស័យធនាគារនៅតែរក្សាបាននូវភាពធន់ និងបន្តរីកចម្រើនទៅមុខ។

លោកបានបង្ហាញទៀតថា ទ្រព្យសកម្មក្នុងវិស័យធនាគារបានកើនឡើងប្រហែល ១៥% ។ មូលធននៃវិស័យធនាគារនៅតែបន្តរឹងមាំ ដោយមានអត្រាភាពគ្រប់គ្រាន់នៃមូលធនប័ត្រខ្ពស់រហូតដល់ជាង ២២%។ សមាមាត្រសាច់ប្រាក់ងាយស្រួលបន្តមានកម្រិតខ្ពស់ ដោយសមាមាត្រ Liquidity Coverage Ratio (LCR) មាន ១៧៩%។ ប្រាក់កម្ចីមិនដំណើរការ (NPL) មាន ៦,8 ភាគរយ. ប្រាក់កម្ចីអតិថិជនបានកើនឡើង 12% បើប្រៀបធៀបទៅនឹងឆ្នាំមុន (10,5%) ។
លោកបានថ្លែងបន្តទៀតថា៖« សម្រាប់ឆមាសទីពីរនៃឆ្នាំ 2024 លើផ្នែកវិជ្ជមាន អត្រាអតិផរណាបានធ្លាក់ចុះ ហើយអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារមានស្ថិរភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានអនុវត្តគម្រោងសាធារណៈជាច្រើន ដែលទាំងអស់នេះបានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក»៕

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?