Connect with us

សេដ្ឋកិច្ច

ការចរចារបើកទីផ្សារនាំទុរេនទៅចិន មិនទាន់មានពន្លឺ​

បានផុស

នៅ

កម្ពុជាកំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាម​អនា​ម័យ​​រវាង​ភាគីកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មី​នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្ពុជាមិនទាន់ទទួលបានដំណឹង​ការសម្រេច​ពីភាគីចិន ក្នុងការបើកឱ្យនាំទុរេនកម្ពុជាទៅទីផ្សារចិននៅឡើយទេ។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឃឹម ហ្វីណង់ប្រាប់ថា ការនាំចេញទុរេន​ទៅកាន់ទីផ្សារ​ប្រទេស​ចិន ស្ថិតនៅដំណាក់​កាល​ចរចារលក្ខខណ្ឌភូតគាមអនាម័យ ដាច់ខាត និងត្រូវមាន​អនុ​ស្ស​​​រណៈនៃការយោគយល់គ្នាក្នុងកម្រិតប្រទេស និងប្រទេស ទើបអាចនាំចេញ។

លោក ឃឹម ហ្វីណង់ថ្លែងថា៖ «ការចរចារជុំវិញដំណាំទុរេន យើងធ្វើបានមួយរយៈហើយ យើង​រំពឹង​ថា ក្នុងឆ្នាំ ២០២៤ នេះ យើងអាចជំរុញការងារនេះ ឱ្យចេញបាន យើងដឹងថា លក្ខណ្ឌ​មាន​ច្រើន ត្រូវការពេលវេលា»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ចម្ការទុរេននៅក្នុង​ស្រុក​សំឡូត​ខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្រប​តាមការទាមទារពីភាគីចិន ខណៈក្រុម​​អាជីវកម្ម​ទុរេន​ប្រ​មាណ ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្ត​កសិកម្ម​ល្អ (GAP) និង ១២ គ្រួសារទទួលបាន​វិញ្ញា​បន​បត្រ​​ពីក្រសួងកសិកម្ម។

អាជីវករលក់ទុរេននៅរាជធានីភ្នំពេញ អ្នកស្រី គូ សារ៉ាត់ ប្រាប់ថា បច្ចុប្បន្នចុងរដូវ​ប្រមូល​ផល​ទុរេន ដូច្នេះមិនសូវសម្បូរទុរេនលក់នោះទេ ខណៈអ្នកស្រីលក់ក្នុងតម្លៃ ១ ៧០០០ រៀល ក្នុង​មួយគីឡូក្រាម។

នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១​៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើតាម​ក្រសួងកសិកម្ម។

លោក នៅ ស៊ីនិត សមាជិកក្រុមផលិតកម្មទុរេនខ្មែរ នៅខេត្តកំពង់ចាម ប្រាប់ថានៅរដូវប្រមូល​ផល​កន្លងទៅនេះ ​ក្រុមឈ្មួញ​នៅ​បណ្ដាប្រទេសជិតខាង ដូចជាថៃ និង​វៀតណាម បានចូលមក​ប្រមូល​ទិញ​ទុរេន​ពីកសិករ​ទើបធ្វើឱ្យ​មានកំណើននាំចេញ។

លោកបញ្ជាក់ថា គោលដៅប្រទេសទាំងពីរ​ដែល​បញ្ជា​ទិញពីកម្ពុជាគឺនាំចេញទៅទីផ្សារចិន ដើម្បី​បំពេញ​​តម្រូវ​ការនៅទីនោះ ខណៈកម្ពុជាមិនទាន់​បើកច្រកទីផ្សារ​នាំចេញទៅចិន​ដោយផ្ទាល់​​នៅ​ឡើយ។

កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម