Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលផ្គូផ្គងធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជានឹងរៀបចំឡើងនាខែកញ្ញា​​ខាងមុខនេះ

បានផុស

នៅ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរ័ញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលផ្គូផ្គងធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា ​នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីឪកាសដល់ក្រុមហ៊ុននាំចេញរបស់កម្ពុជាមាន​ឪកាសជួបដោយផ្ទាល់ជាមួយក្រុមហ៊ុននាំចូលរបស់អាមេរិកសំដៅពង្រឹងការនាំចេញរបស់កម្ពុជាឱ្យកាន់តែមានកំណើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឡុងប៊ិចកាលពីថ្ងៃទី១៩ខែសីហា ព្រឹត្តិការណ៍​នេះគឺដើម្បីណែនាំផលិតផលម្ហូបអាហារកម្ពុជាដែលត្រៀមរួចជាស្រេចដែលមានគុណភាពខ្ពស់ និងនាំចេញទៅកាន់អ្នកទិញ និងអ្នកចែកចាយអនាគតរបស់សហរដ្ឋអាមេរិក។

សេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា៖«ដោយសារផលិតផលពីប្រទេសកម្ពុជាបច្ចុប្បន្នមិនត្រូវបានតំណាងឱ្យបានល្អនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ព្រឹត្តិការណ៍នេះនឹងបម្រើជាវេទិកាដ៏សំខាន់មួយដើម្បីកសាងការទទួលស្គាល់ និងតម្រូវការសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់របស់អ្នកដាំដុះ និងអ្នកនាំចេញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។

អ្នកឧកញ៉ាលឹម ហេង អនុប្រធាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា សម្រាប់អគ្គកុងស៊ុល​ប្រចាំនៅទីក្រុងឡុងប៊ិច ​ក៏ជាតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅទីនោះដែរ ដូច្នេះរាល់ការធ្វើការទូតសេដ្ឋកិច្ច និងការរៀបចំជនួបពាណិជ្ជកម្មនេះយើងបានរៀបចំមួយចំនួនរួចមកហើយ។

លោកបានថ្លែងថា៖«សម្រាប់ការរៀបចំនៅខែកញ្ញាខាងមុខនេះគឺជាការផ្តល់ឪកាសដល់អ្នកផលិតនិងអ្នកនាំចេញរបស់យើងអាចធ្វើការដាក់តាំងបង្ហាញនូវផលិតផលនិងអាចជួបផ្ទាល់ជាមួយអ្នកទិញនិងក្រុមហ៊ុននាំចូលរបស់អាមេរិកនានា ជាពិសេសគឺយើងអាចទាក់ទងគ្នាដើម្បីចាប់ដៃគូរផងដែរ»។​

លោក សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) សម្រាប់ការរៀបចំជំនួបធុរកិច្ចនេះគឺបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនាំចេញក្នុងស្រុកមានឪកាសដើម្បីធ្វើការនាំផលិតផលរបស់ខ្លួនដើម្បីដាក់តាំងបង្ហាញក្នុងការស្វែងរកដៃគូរក៏ដូចជាពង្រីកការនាំចេញបន្ថែម។

លោកបានថ្លែងថា៖«សម្រាប់ក្រុមហ៊ុនខ្ញុំក៏នឹងនាំយកអង្ករក្រអូបប្រណិតដើម្បីយកទៅតាំងបង្ហាញនិងស្វែងរកដៃគូរក្នុងការពង្រីកការនាំចេញប្រភេទអង្ករក្រអូបប្រណិតរបស់យើងទៅកាន់សហរដ្ឋអាមេរិកកាន់ច្រើនបន្ថែមទៀត»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ​ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,​៩​%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,​៩​%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម