Connect with us

សេដ្ឋកិច្ច

វិស័យឯកជនគាំទ្រកញ្ចប់ទេសចរណ៍ របស់រដ្ឋាភិបាល ដឹកប្រជាជនធ្វើដំណើរកម្សាន្តនៅខេត្តភាគឦសាន ឥតគិតថ្លៃ

បានផុស

នៅ

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា គាំទ្រកម្មវិធីកញ្ចប់​ទេសចរណ៍​របស់រាជរដ្ឋាភិបាល ប៉ុន្តែលោកថា រដ្ឋាភិបាលគួតែគិតអំពីកោះដែល​នៅដាច់​ស្រយាលមិនសូវមានមនុស្សទៅដល់ ដែលមានតែកងកម្លាំងស្នាក់នៅ​គួរតែមានការ​ដឹកជញ្ជូនប្រជាពលរដ្ឋទៅមើលឱ្យស្គាល់ និងលើកទឹកចិត្តកងកម្លាំងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធួន ស៊ីណានលើកឡើងថា៖ «ខេត្តដ៏ទៃទៀត ដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ក៏ដូចគ្នា កុំទៅតែម្ដុំ ពីព្រោះដែនដីយើងធំណាស់ ជាពិសេសនៅសមុទ្រ យើងមានតែកងកម្លាំងប៉ុន្មានរយនាក់ អញ្ចឹងហើយយើងកុំទុកឱ្យពួកគាត់នៅឯកោ ហ្នឹងនៅក្នុងន័យទេសចរណ៍ហើយ ព្រោះ​ទេសចរណ៍ត្រូស្គាល់ទឹកដី ទេសចរណ៍និយាយអំពីការស្នេហារជាតិ»។

លោក ធួន ស៊ីណាន បញ្ជាក់ថា សម្រាប់កញ្ចបប់ទេសចរណ៍នៅក្នុងវិស័យឯកជន​ គឺបានរៀប​ចំធ្វើឡើងជាហូរហែរតាមតម្រូវការទីផ្សារ ហើយគេរកតែតំបន់ណាថ្មី ផលិតផលថ្មី ដែល​មាន​ការទាក់ទាញនោះក្រុមហ៊ុនទេសចរណ៍ចាប់ផ្ដើមរៀបចំហើយ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសរៀបចំដំណើរកម្សាន្តដោយដឹកប្រជាពលរដ្ឋទៅមើលអំពីការអភិវឌ្ឍនៅខេត្តភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។

សម្ដេច ហ៊ុន ម៉ាណែតថ្លែងថា៖ «​រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីដំណើរ​កម្សាន្តនេះ​ដោយផ្តល់​ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។

កម្មវិធី​ដំណើរ​កម្សាន្តដោយឥតគិតថ្លៃ នឹងចាប់ផ្ដើមអនុវត្តនៅខែកញ្ញាខាងមុខនេះ នៅរៀងរាល់ចុងសប្ដាហ៍ រហូតដល់ដំណាច់ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់ខេត្តទាំង៤ បង្ហាញថា វិស័យទេសចរក្នុងខេត្តក្រចេះ បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងចំណូលផ្ទាល់ពីភ្ញៀវទេសចរ។

ខេត្តក្រចេះ មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសគឺធនធានសត្វផ្សោត ដែលជាគោលដៅទេសចរដ៍សំខាន់។ នៅឆ្នាំ ២០២២ ខេត្តទទួលបានភ្ញៀវទេសចរជាង ៣៦ ម៉ឺននាក់ (៣៦៣៩៨២) ក្នុងនោះទេសចរអន្តរជាតិចំនួន ៧ ០៧៦ នាក់ និងទេសចរជាតិ ៣៥៧៩១៧ នាក់។

ចំណែកឯខេត្តស្ទឹងត្រែង សម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ទន្លេ ដី កោះ តំបន់ជីវៈចម្រុះ និងតំបន់ការពារធម្មជាតិ ដែលជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរ។ ខេត្តស្ទឹងត្រែង មានមូល​ដ្ឋាន និងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ សំខាន់ៗ ចំនួន ១២ កន្លែង អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ១២ ម៉ឺន ទៅ ១៦ ម៉ឺននាក់ក្នុងមួយឆ្នាំ។

រីឯខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋាន វប្បធម៌ និងធម្មជាតិសរុប ១០៥ កន្លែង ខណៈភ្ញៀវទេសចរមានកំណើន ២១.៨២% នៅឆ្នាំ ២០២២។

ដោយឡែក ខេត្តរតនគិរី ទទួលបានទេសចរជិត ៣ សែននាក់ (២៩៣៤២៤) នៅឆ្នាំ ២០២២៕

default

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម