សេដ្ឋកិច្ច
ធនាគារជាតិឱ្យគ្រឹះស្ថានផ្ដល់ប្រាក់កម្ចី បន្តការរៀបចំឥណទានឡើងវិញ
ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤នេះ បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញដល់អតិថិជនដែលជួបប្រទះការលំបាក។

សេចក្ដីប្រកាសរបស់ធនាគារជាតិបានធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុកចំណាយរបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ចូលទៅក្នុងទីផ្សារ។
ជាលទ្ធផល នៅក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងទីផ្សារ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារបន្ថែមទៀត។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិ បានកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ច ជារូបិយបណ្ណរបស់គ្រឹះស្ថានធនាគារពី៩ភាគរយ មក៧ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ជាលទ្ធផលប្រព័ន្ធធនាគារមានសាច់ប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារសម្រាប់ចាក់ចូលទៅក្នុងសេដ្ឋកិច្ច។
ធនាគារជាតិបានសម្រេចអនុញ្ញាតឱ្យបន្តគោលការណ៍នេះ រហូតដល់ឆ្នាំ២០២៥។ បន្ថែមពីនេះ ធនាគារក៏បានឯកភាពពីនេះទៅមុខ ទី១. បន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចាត់តាំងថ្នាក់ហានិភ័យ ឥណទានបច្ចុប្បន្នរបស់ធនាគារជាតិ ដោយអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ ឥណទានមានប្រវត្តិសងត្រលប់ទៀងទាត់ជូនអតិថិជន បានចំនួន២លើក ដោយមិនចាំបាច់ ធ្វើចំណាត់ថ្នាក់មកជាឥណទានមិនល្អ រហូតដល់ដំណាច់ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «វិធីនេះនឹងធ្វើឱ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឧទាហរណ៍ករណីបងប្អូនប្រជាពលរដ្ឋ ត្រូវបង់ធនាគារមួយខែ៥០០ដុល្លារទាំងដើមទាំងការ តាមរយៈគោលការណ៍ថ្មី ដែលធនាគារដាក់ចេញនេះ បងប្អូនប្រហែលជាអាចបង់ ត្រឹមពី៣០០ទៅ៤០០ដុល្លារ ទាំងប្រាក់ដើម និងការប្រាក់ ហើយប្រាក់ដែលនៅសល់១០០ទៅ២០០ដុល្លារ គឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន»។
លោក កាំង តុងងី បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះថា ឥណទានដែលអតិថិជនសងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យឺតលើសពី ៣០ ថ្ងៃ បានកើនឡើងរហូតដល់ ៩% ដែលកម្ពុជាមិនធ្លាប់មានពីមុនមក ប៉ុន្តែបើធៀបនឹងតំបន់ និងពិភពលោក កម្ពុជាស្ថិតនៅក្នុងកម្រិតទាបជាងគេ។
យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា គិតត្រឹមរយៈពេល ៣ ខែត្រីមាសទី២ ឆ្នាំ២០២៤ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើងរហូតដល់ ៨,៣%។
ធនាគារជាតិ នៃកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ នេះថា ដើម្បីផ្ដល់លទ្ធភាពបន្ថែមឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិធនាគារជាតិសម្រេចឱ្យ៖
១. បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ច ជារូបិយប័ណ្ណ ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៥។
២. បន្តអនុវត្តប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមមកកម្រិត ៧% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥
៣. រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្នស្របតាមលក្ខណ្ឌកំណត់ ក្នុងសារាចរណ៍ណែនាំដោយឡែក៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង