Connect with us

សេដ្ឋកិច្ច

អ្នកជំនាញថា គោលការណ៍បន្តលើកលែងពន្ធសម្រាប់វិស័យអចលនទ្រព្យ​រហូតដល់ដំណាច់ឆ្នាំ ២០២៥ ជាការសម្រាលបន្ទុកអ្នកវិនិយោគ

បានផុស

នៅ

រាជរដ្ឋាភិបាលបានសម្រេចបន្តគោលការណ៍លើកលែងពន្ធក្នុងវិស័យអចលនទ្រព្យ ដែលជួយ​កាត់បន្ថយ​បន្ទុកចំណាយដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ។ អ្នកជំនាញនៅក្នុងវិស័យអចលទ្រព្យយល់ឃើញថា ការសម្រេចបែបនេះ គឺបានជួយបន្ធូរ​បន្ថយ​ខ្លះ នៅក្នុងស្ថានភាពពេលលំបាករបស់អ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ នេះថា ការបន្តវិធានការនេះ បានជួយសម្រួលបន្ទុកការក្នុងការចំណាយ​សម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ ប៉ុន្តែបើចង់ឱ្យវិស័យអចលនទ្រព្យដំណើរ​ការឡើងវិញ ទាល់តែមានយន្តការច្រើន​ជានេះបន្ថែម​ទៀត ជាពិសេសការជំរុញឱ្យមាន​ចរន្តនៅ​ក្នុងការដោះដូរ​អចលនទ្រព្យនៅក្នុង​ស្រុកឱ្យបានច្រើន តាមយន្តការជម្រុញ​ការទិញដូច​ជាការផ្ដល់ប្រាក់កម្ចី ឬជំរុញចលនា SME ឱ្យសេដ្ឋកិច្ចកើន​ឡើង​​បន្តិចម្ដងនោះចរន្ត​ដំណើរ​ការនឹងដើរទៅមុខ។

លោក ច្រឹក សុខនីមលើកឡើងថា៖ «នៅលើពិភពលោកប្រឈមបញ្ហាសេដ្ឋកិច្ច សង្គ្រាមផង អញ្ចឹងលំហូរទុនពីខាងក្រៅទៅលើវិស័យអចលនទ្រព្យក៏មានកម្រិត»។

លោក ច្រឹក សុខនីម បន្តថា ការដោះដូរទីផ្សារអចលនទ្រព្យក្នុងស្រុកមានកំណើនយឺត នៅរយៈពេល ៣ ឆ្នាំចុងក្រោយ នេះ ជាពិសេសលំនៅឋានថ្មីៗ មិនសូវមានការដោះដូរ ខណៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុរឹតបន្តឹងទៅលើវិស័យអចលនទ្រព្យ ធ្វើឱ្យការដោះ​ដូរទិញ​លក់បន្តជាប់គាំង។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន យល់ឃើញថា៖ «រដ្ឋាភិបាល​ចង់ឱ្យវិស័យអចលនទ្រព្យមានដង្ហើម និងមានលំហូរបន្ថែម ក្នុងការលូតលាស់ឡើងវិញ»។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើន​ក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។

រាជរដ្ឋាភិបាលបានសម្រេចបន្តគោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដែល​បាន​កាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋ។

គោលការណ៍លើកទឹកចិត្តនោះរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធន, ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់, ការលើកលែង​ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន គ្រប់ប្រភេទ ដែលមាន​លក្ខណៈ​ជាបុរី ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥២ វិនាទី មុន

កូនស្រីអ្នកប្រដាល់ Somrak ប្រឹងរកលុយ​សង​បំណុល​ជួសឪពុក ទោះជាលំបាកតែឯងក្ដី

សន្តិសុខសង្គម៧ នាទី មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ព័ត៌មានជាតិ៨ នាទី មុន

លោក ហួត ហាក់៖ ពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់

ព័ត៌មានជាតិ១១ នាទី មុន

កសិករសង្កាត់អូរម៉ាល់ ដាំពូជស្រូវតម្រូវទីផ្សារ ១ ហិតា ទទួលបានទិន្នផលចន្លោះពី ៦-៧ តោន

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកនាំពាក្យ ៖ ជិត ២០ ថ្ងៃនេះ ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជាង ១ ម៉ឺនគ្រួសារ និងស្រូវជាង ៩ ពាន់ហិតា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម