ព័ត៌មានជាតិ
តំណាងនៃគ្រឹះស្ថានហិរញ្ញវត្ថុអំពាវនាវដល់សមាជិករបស់ខ្លួនជួយសម្រួលការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលជួបការលំបាក
សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលជាតំណាងនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាអំពាវនាវដល់សមាជិករបស់ខ្លួនទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរួមគ្នាក្នុងការសម្រួលដល់អតិថិជនជួបប្រទះស្ថានភាពលំបាកក្នុងការបង់សងឥណទាន ដោយសារតែការប្រឈមនៃការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចសកល។

យោងតាមសេចក្តីជូនដំណឹងរួមគ្នាចុះថ្ងៃទី២៣ខែសីហា យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ប៉ុន្តែក្នុងបរិការណ៍នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជានេះ អតិថិជន ជួបបញ្ហាប្រឈមមួយចំនួន ក្នុងការសងឥណទាន មកកាន់គ្រឹះស្ថានហិរញ្ញវត្ថុ។
«ក្នុងន័យនេះដើម្បីជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សង ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកទាំងអស់នៃសមាគមទាំងពីរ ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អំពីករណីអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណ និងអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជនស្របតាមលក្ខខណ្ឌកំណត់ក្នុងសារចរណែនាំដាច់ដោយឡែករបស់ធនាគារជាតិនៃកម្ពុជា»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។

បើតាមសេចក្តីជូនដំណឹងដដែល ស្ថាប័នទាំងពីនឹង ពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះការ សម្រួបសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។
ជាមួយគ្នានេះដែរ គ្រឹះស្ថានហិរញ្ញវត្ថុនឹងរៀបចំឥណទានទ្បើងវិញដោយមិនយកកម្រៃសេវាផ្សេងៗមិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានបង់សងទៅជាប្រាក់ដើម។ ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែរជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានឡើងវិញ។
« ក្នុងករណីអតិថិជនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងមានការបង់សងយឺតយ៉ាវ ហើយចង់បង់ ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវលុបចោលប្រាក់ពិន័យ។ ដោយទ្បែកសម្រាប់ការប្រាក់ គ្រឹះស្ថានអាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាន»។ នេះបើយោងតាមសេចក្តីជូនដំណឹងដដែល។

ជាមួយគ្នានេះដែរ សម្រាប់ព័ត៌មានអតិថិជន ដែលធ្លាប់រៀបចំឥណទានទ្បើងវិញក្នុងប្រព័ន្ធគ្រប់គ្រងឥណទាននៃការិយាល័យឥណទានកម្ពុជា គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន។ ព័ត៌មាននេះមិនមែនជាលក្ខ- ខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងសហការជិតស្និទ្ធជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) ដើម្បីបញ្ចេញឥណទានដល់គ្រប់វិស័យទាំងអស់ដែលមានតម្រូវការឥណទាន។
«សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តគ្រឹះស្ថានសមាជិក រួមមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ចូលរួមអនុវត្តស្មារតីរួមខាងលើ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តជួយសម្រាលបន្ទុករបស់អតិថិជនដែលកំពុងជួបការលំបាកដូចជាបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញ- វត្ថុ។ សមាគមទាំងពីរនឹងតាមដានស្ថានភាព ការអនុវត្តតាមស្មារតីខាងលើដោយយកចិត្តទុកដាក់បំផុត និងបន្តធ្វើបច្ចុប្បន្នភាពដល់សមាជិកទាំងអស់ក្នុងករណីចាំបាច់។ យន្តការសម្របសម្រួលនេះត្រូវធ្វើឡើងរហូតដល់មានការជូនដំណឹងជាថ្មី» នេះបើយោងតាមសេចក្តីជូនដំណឹងនេះ៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង