Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រី៖ វត្តមានរថយន្តអគ្គិសនី រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើកឡើងថា វត្តមានរថយន្តអគ្គិសនីនៅកម្ពុជា នឹងផ្ដល់ឱកាសការងារថ្មី និងរួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជា​អាចជាកាតាលីករ​ដើម្បី​ជំរុញ​ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់​វិស័យ​គាំទ្រ​ផ្សេងៗ​ទៀតនៅក្នុងសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី​លើកឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនីម៉ូដែល​ចុងក្រោយរបស់​ក្រុមហ៊ុន RMA Cambodia គឺរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7 នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤។

លោក ហែម វណ្ណឌី បានលើកឡើងពីនិន្នាការរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក ដែល​ជំរុញ​ដោយតម្រូវការអ្នកប្រើប្រាស់ផង និងបទបញ្ញតិអន្តរជាតិដែលទាមទារឱ្យកាត់បន្ថយ​ការ​បំភាយឧស្ម័នពុលពីយានយន្ត។

រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយ​ផលផ្សេងៗទៀតកាន់តែប្រសើរ។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន​BYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម