Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ ​ លាននាក់បានមកទស្សនាកម្ពុជាក្នុងរយៈពេល ៧ខែ​

បានផុស

នៅ

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ ​ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ដដែលបានបង្ហាញថា ប្រទេសថៃនៅតែឈរនៅលើកំពូលតារាងក្នុងចំណោមអ្នកទេសចរអន្តរជាតិដែលមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ បន្ទាប់មកគឺវៀតណាម និងចិន។

​ក្នុងនោះភ្ញៀវទេសចរថៃ​មានប្រមាណ ១,១៤ លាន​នាក់​​កើនឡើង ១១,៦ ភាគរយ;  ​វៀតណាមមានចំនួន ៧៥៧ ៤៣៧ នាក់ កើនឡើង ៣៧,៤ ភាគរយ និង​ចិនមានចំនួន ៤៦៣ ៩៨០ នាក់​​ ៤៥,៦ ភាគរយ​។ យោងតាមរបាយការណ៍ដដែល ៣៦ ភាគរយនៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជាតាមអាកាស និង ៦៤ ភាគរយតាមផ្លូវគោក និងផ្លូវទឹក។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះគឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់ និងសកល បើទោះបីបញ្ហានៃការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ី​និងអ៊ុយក្រែន ការបន្តលើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា។ ប៉ុន្តែលោកថា បើទោះជាការកើនឡើងគួរឱ្យកត់សម្គាល់ក្តី ក៏ចំនួនភ្ញៀវអន្តរជាតិនេះគឺភាគច្រើនមកពីក្នុងតំបន់។

លោកបានមានប្រសាសន៍៖«យើងសាទរចំពោះកំណើននេះ ប៉ុន្តែយើងត្រូវធ្វើការងារជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ  និងបង្កើតនូវកម្មវិធីនានាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើនទាំងការស្នាក់នៅនិងចាយវាយជាដើម»។

បើតាមលោកស៊ីណាន ស្របពេលដែលកម្ពុជាបានដាក់ឱ្យដំណើការនូវព្រលានយន្តហោះអន្តរជាតិសៀមរាប និងគ្រោងដាក់ឱ្យដំណើការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ​ គឺជាឪកាសមួយដែលកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាក្នុងការទាក់ទាញភ្ញៀវទេចរបន្ថែមទៀតជាពិសេសមកពីគោលដៅឆ្ងាយៗ។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រទេស​ចិន​ឈរនៅលំដាប់ថ្នាក់​ទី៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជាគឺមិន​អាចកាត់ផ្តាច់​បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិន​ពីចិនបានឡើយ។

បើតាមលោករដ្ឋមន្ត្រី កំណើនទេសចរចិនគឺជាកាលានុវត្តន៍​ដ៏សំខាន់ដែលមិនត្រឹម​តែជំរុញនូវ​ការអភិវឌ្ឍន៍វិស័យទេសច​រណ៍ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាស​វិនិយោគក្នុង​វិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភព​លោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត​ និងជាប្រភពទីផ្សារដ៏សំខាន់បំផុត​សម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម