ព័ត៌មានជាតិ
ក្រមហ៊ុនអន្តរជាតិពីរចាប់ដៃគ្នាក្នុងការផ្តល់នូវបច្ចេកវិទ្យាទូទាត់ឌីជីថលដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន TechCreate Solution របស់សិង្ហបុរី និង IDEMIA របស់បារាំងបានសហការគ្នាដើម្បីនាំយកនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលកម្រិតខ្ពស់ដល់វិស័យធនាគារនៅកម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការទូទាត់ឌីជីថល និងផ្តល់ជូនអតិថិជននូវជម្រើសទូទាត់ងាយស្រួល និងសុវត្ថិភាព។

កិច្ចសហការនេះត្រូវធ្វើឡើងស្របគ្នានៃសន្និសីទវិស័យធនាគារឆ្នាំ២០២៤កាលពីថ្ងៃទី២២ ខែសីហានៅរាជធានីភ្នំពេញ។ ភាពជាដៃគូនេះក៏នឹងណែនាំមុខងារមួយចំនួនដូចជាការជំរុញការផ្តល់ និងកាបូបធនាគារឌីជីថលកាន់តែទំនើបនិងមានសុវត្ថិភាពខ្ពស់។ នេះបើយោងតាមសេចក្តីប្រកាព័ត៌មានរបស់ក្រុមហ៊ុន TechCreate។
TechCreate បានគូសបញ្ជាក់ថា៖«សម្រាប់ជំហ៊ានយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅជួរមុខនៃការច្នៃប្រឌិតការទូទាត់តាមឌីជីថល ដែលនឹងចូលរួមដល់ការអភិវឌ្ឍនបរិយាប័ណ្នហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រាប់លាននាក់»។
លោក Ronald Vong នាយកប្រតិបត្តិនៃក្រុម (COO) របស់ TechCreate Group បានថ្លែងថា៖«នៅ TechCreate យើងមានការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលដែលធ្វើអោយជីវិតរបស់បុគ្គល និងអាជីវកម្មកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះដែរលោក Romain Zanolo នាយកគ្រប់គ្រងសេវាទូទាត់ប្រាក់របស់ក្រុមហ៊ុន IDEMIA ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនលោកនឹងធ្វើការសហការជាមួយបណ្តាធនាគារនានានៅប្រទេសកម្ពុជាក្នុងផ្តល់នូវបច្ចេកវិទ្យាទូទាត់ឌីជីថលដែលទំនើប និងមានសុវត្ថិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។

ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរីថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធទូទាត់បាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។
ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។
លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជន។ ហើយប្រព័ន្ធបាគងអាចបំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»។

គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ