ព័ត៌មានអន្ដរជាតិ
សិង្ហបុរីដាក់គុកមេខ្លោងគម្រោងឆបោកប៉ុនហ្ស៊ី ដែលបោកប្រាស់វិនិយោគិនរាប់លានដុល្លារសិង្ហបុរី
តុលាការក្នុងស្រុកសិង្ហបុរី បានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំលើបុគ្គលឈ្មោះ Yang Bin មេក្លោងនៃគម្រោងឆបោកប៉ុនហ្ស៊ី (Ponzi) ដែលបង្កើតគម្រោងវិនិយោគគ្រីបតូក្លែងក្លាយ ដើម្បីបោកប្រាស់វិនិយោគិនអស់ប្រាក់រាប់លានដុល្លារសិង្ហបុរី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃចន្ទនេះ។
លោក Yang Bin ជនជាតិចិន-ហូឡង់ អាយុ ៦១ ឆ្នាំ បានសារភាពថា លោកបានដំណើរការក្រុមហ៊ុនមួយ (A&A Blockchain Innovation) ដែលមានឧបករណ៍ទាញយកគ្រីបតូ ៣០០ ០០០ គ្រឿង ដែលអាចបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្តល់ឱ្យវិនិយោគិនមកវិញនូវប្រាក់ចំណូលប្រចាំថ្ងៃ ០,៥ ភាគរយ។ ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុនរបស់លោក Yang មិនមានឧបករណ៍ទាញយកគ្រីបតូទេ ហើយបែរយកយកប្រាក់ពីអ្នកវិនិយោគថ្មីៗទៅបង់ឱ្យអ្នកវិនិយោគចាស់ៗ។
ក្រោមការផ្តន្ទាទោសនាថ្ងៃចន្ទនេះ លោក Yang ក៏រងការពិន័យជាប្រាក់ ១៦ ០០០ ដុល្លារសិង្ហបុរី (១២ ២៨៤ ដុល្លារអាមេរិក) ផងដែរ។ លោក Yang ដែលទស្សនាវដ្តី Forbes ធ្លាប់ចុះផ្សាយថាជាបុរសមានបំផុតទី២ក្នុងប្រទេសចិននៅឆ្នាំ ២០០១ បានសារភាពថាមានពិរុទ្ធក្រោមបទចោទប្រកាន់ចំនួន ៨ ករណី រួមទាំងការចោទប្រកាន់ថារួមគ្នាសមគំនិតក្លែងបន្លំ ធ្វើការដោយគ្មានប័ណ្ណការងារត្រឹមត្រូវ និងជួលបុរសម្នាក់ដែលគ្មានប័ណ្ណការងារត្រឹមត្រូវឱ្យធ្វើជាបុគ្គលិក។ បទចោទប្រកាន់ចំនួន ១១ ផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា កំពុងយកទៅពិចារណាសម្រាប់ការកាត់ទោសលោក។
គួរគូសបញ្ជាក់ថា លោក Yang បានបង្កើតក្រុមហ៊ុន A&A នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ក្រោយលោកទៅដល់សិង្ហបុរី ដោយគ្មានប័ណ្ណការងារស្របច្បាប់ ដើម្បីដំណើរការក្រុមហ៊ុនរបស់លោក ដោយលោកដើរតួជាប្រធាន។ លោកបានជួលបុគ្គលជាប់ចោទមួយរូបទៀត គឺលោក Lu Huangbin ឱ្យធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនរបស់ A&A, បុគ្គលឈ្មោះ Chen Wei ឱ្យធ្វើជាជំនួយការផ្ទាល់ខ្លួន និងឈ្មោះ Wang Xinghong ឱ្យធ្វើជាប្រធានផ្នែកបច្ចេកវិទ្យា។ អ្នកទាំង៣ បានរាយការណ៍ទៅលោក Yang ដែលជាមនុស្សតែម្នាក់គត់ទទួលបន្ទុកមូលនិធិរបស់ ក្រុមហ៊ុន ប៉ុន្តែទទួលបានចំណែករៀងៗខ្លួន។
លោក Yang បានដឹកនាំលោក Chen ឱ្យប្រមូលសាច់ប្រាក់ពីអ្នកវិនិយោគ ហើយលោកបានប្រើប្រាស់ប្រាក់ដែលប្រមូលបានទាំងនោះសម្រាប់ការចំណាយផ្ទាល់ខ្លួន។ ក្នុងចំណោមជនជាប់ចោទ មានតែលោក Wang ប៉ុណ្ណោះ ដែលត្រូវបានកាត់ទោសរួច ហើយលោកត្រូវបានជាប់ពន្ធនាគាររយៈពេល៥ឆ្នាំក្រោមសំណុំរឿងឆបោកដដែល ខណៈករណីរបស់ Lu និង Chen កំពុងរង់ចាំការកាត់ក្ដី។
បើតាម CNA គម្រោងបោកប្រាស់របស់លោក Yang បានទាក់ទាញអ្នកវិនិយោគជាង ៧០០ នាក់ ដែលបានវិនិយោគគិតជាប្រាក់ប្រហែល ៦,៧ លានដុល្លារ សិង្ហបុរី ចន្លោះពីខែឧសភា ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២។ ការចោទប្រកាន់របស់លោក Yang ពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ១២ នាក់ ដែលបានបង់ប្រាក់ប្រហែល ១,៨ លានដុល្លារសិង្ហបុរីទៅឱ្យក្រុមហ៊ុន A&A ប៉ុន្តែទីបញ្ចប់ត្រូវបាត់បង់ប្រាក់សរុប ១,១ លានដុល្លារសិង្ហបុរី។
លោក Yang មិនបានសងប្រាក់ទៅជនរងគ្រោះវិញទេ។ បើតាមអាជ្ញាធរ ទឹកប្រាក់សរុបចំនួន ១០០ ០០០ ដុល្លារសិង្ហបុរី ត្រូវបានរឹបអូសពីលំនៅដ្ឋានរបស់លោក Yang ហើយលោកបានសារភាពថា ទឹកប្រាក់នោះជារបស់អ្នកវិនិយោគជាជនរងគ្រោះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ