Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨

បានផុស

នៅ

រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨» ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកប ដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឯកសារយុទ្ធសាស្រ្តពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤ – ២០២៨ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតកាលពីខែកក្កដា ឆ្នាំ២០២៤ និងបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៦ខែសីហានេះ

​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍ នយោបាយសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹង ខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់, និងប្រទេសកម្ពុជា។

«ឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨-ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍ របស់កម្ពុជា» នេះយោងតាមឯកសារយុទ្ធសាស្រ្តនេះ។

ចាប់តាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាល បានអនុម័ត និងដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ពារលើករួចមកហើយ ក្នុងនោះ៖ លើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥-២០១៨ ដែលជាការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ លើកទី១, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩ – ២០២៣ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល។

ស្ថាប័នហិរញ្ញវត្ថុធំៗមួយចំនួនបាន វាយតម្លៃ និងផ្តល់ពិន្ទុសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលសាធារណៈដល់កម្ពុជា ក្នុងកម្រិត ៥,០ ពិន្ទុ (ធៀបនឹងពិន្ទុអតិបរមា ៦,០) ដែលជាពិន្ទុខ្ពស់ជាងគេធៀបនឹងបណ្តាប្រទេសមានកម្រិតអភិវឌ្ឍប្រហាក់ប្រហែលគ្នា ហើយមានប្រទេសតិចតួចប៉ុណ្ណោះដែលទទួលបានពិន្ទុនេះ។

ផ្អែកតាមគោលនយោបាយនេះគឺផ្អែកលើគោលការណ៍គន្លឹះទាំង៥ ​រួមមាន៖ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ; ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច;ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត; និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ក្នុងនោះ សូចនាករតម្លៃបច្ចុប្បន្ននៃបំណុល សាធារណៈក្រៅប្រទេសធៀបនឹង (ផសស) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ មានជាមធ្យមត្រឹមរង្វង់ ១៨% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។

ជាមួយគ្នានេះដែរក៏ត្រូវកំណត់ពិតាននៃការខ្ចីប្រចាំឆ្នាំ ក្នុងនោះ​សម្រាប់ការខ្ចីពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេស ក្នុង រង្វង់ ១,៧ ប៊ីលាន ទៅ ២ ប៊ីលានអេសដេអ៊ែ ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាចបង្កើនដល់ ២.៥ ប៊ីលានអេសដេអ៊ែ ក្នុងមួយឆ្នាំ ប៉ុន្តែ មិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែ (សមមូលនឹង ប្រមាណ ១៣,៥ ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេល ៥ឆ្នាំ និង ) ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងប្រទេសក្នុងរង្វង់ ៥០០ ប៊ីលាន ទៅ ១ ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាច បង្កើនដល់ ១,២ ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែ មិនត្រូវលើសពី ៤ ទ្រីលានរៀល (សមមូលនឹង ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៨ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម