សេដ្ឋកិច្ច
បុរសម្នាក់ ផ្ដើមទុនត្រឹម៥០ដុល្លារ ចិញ្ចឹមកណ្ដូបបែបធម្មជាតិ រកចំណូលខ្ទង់ពាន់ដុល្លារ
ស្ថិតក្នុងវ័យ ៣៦ឆ្នាំ លោក សេង វណ្ណហង្ស បានជ្រើសរើសមុខរបរចិញ្ចឹមកណ្ដូបបែបធម្មជាតិ ដោយចំណាយដើមទុនត្រឹមតែ ៥០ដុល្លារ ក្នុងការទិញពងពូជកណ្ដូបមកដាក់ក្នុងកសិដ្ឋាន តែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែ ជាហេតុធ្វើឱ្យលោកសម្រេចចិត្តផ្លាស់ប្តូររបរពីការលក់ទំនិញតាមអនឡាញ។

ជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដូបបែបធម្មជាតិ មានទីតាំងស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល លោក សេង វណ្ណហង្ស បានប្រាប់ កម្ពុជាថ្មី ថា លោកបានចាប់ផ្ដើមបើកដំណើរការសាកល្បងចិញ្ចឹមកណ្ដូបសាច់ និងផ្គត់ផ្គង់ពងពូជរបស់កណ្ដូបនេះ តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ លោក បន្តថា ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមកណ្ដូបនេះដែរ លោកបានសិក្សាបានច្បាស់លាស់ពីប្រទេសថៃ កាលពីលោកទៅធ្វើការកាលពី២ឆ្នាំមុន។

ពីអ្នកលក់អីវ៉ាន់តាមអនឡាញម្នាក់ វណ្ណហង្ស បានផ្លាស់ប្ដូរខ្លួនឯងមកជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដូបបែបធម្មជាតិ ដោយដំបូងលោកបានទិញពងពូជកណ្ដូប ត្រឹមតែ២ខាំ មកចិញ្ចឹមសាកល្បង នៅស្រុកកំណើតរបស់ខ្លួន តែអ្វីដែលនឹកស្មានមិនដល់នោះ វណ្ណហង្ស អាចចិញ្ចឹមកណ្ដូបទទួលបានផលយ៉ាងខ្ពស់ អាចលក់ចេញាបានជាង ១០០គីឡូ ក្នុងមួយខែ និងអាចទាញចំណូលពីមុខរបរនេះ ចន្លោះពី ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុងមួយខែ ផងដែរ។

ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមកណ្ដូប វណ្ណហង្ស បានប្រាប់ឱ្យដឹងទៀតថា សត្វកណ្ដូប ជាប្រភេទសត្វម្យ៉ាងដែលងាយស្រួលចិញ្ចឹម បន្ទាប់ពីភ្ញាក់ពងវារួចមក នេះក៏ព្រោះតែកណ្ដូប វាមិនមែនជាសត្វរើសចំណី ដោយគ្រាន់មានចម្ការស្មៅ និងមានស្លឹករុក្ខជាតិបៃតង ដូចជា៖ ស្លឹកចេក ស្លឹកពោត ស្លឹកល្ហុង រួមផ្សំជាមួយការមើលថែបន្ដិចបន្ដួចរយៈពេលត្រឹមតែ ២៩ថ្ងៃ វណ្ណហង្ស អាចប្រមូលផលកណ្ដូបលក់បានទៅកាន់ទីផ្សារយ៉ាងឆាប់រហ័ស។

ចំពោះតម្លៃ និងទីផ្សារនាពេលបច្ចុប្បន្ននេះ ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ដែរថា កណ្ដូបដែលប្រមូលផលបានអាចលក់ចេញទៅកាន់ទីផ្សារចន្លោះពី ២ ទៅ ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ចំណែកពងកណ្ដូបវិញ អាចលក់ទៅកាន់អ្នកចិញ្ចឹម និងកសិដ្ឋានផ្សេងទៀតបានក្នុង ពង១គីឡូក្រាម មានតម្លៃចាប់ពី ៥០ម៉ឺនរៀល ទៅ ១លានរៀល អាស្រ័យទៅតាមរដូវកាល។

សម្រាប់បច្ចុប្បន្ននេះ វណ្ណហង្ស មានកសិដ្ឋានចិញ្ចឹមកណ្ដូបធម្មជាតិនេះ ប្រមាណជាង ៣កន្លែង ដោយកសិដ្ឋានចិញ្ចឹមកណ្ដូបទី១ ស្ថិតនៅក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល ចំណែកទី២ និងទី៣ ស្ថិតនៅខេត្តកំពង់ធំ និងបន្ទាយមានជ័យ ដែលសុទ្ធសឹងតែកំពុងទទួលបានផលយ៉ាងល្អ ពីមុខរបស់ចិញ្ចឹមកណ្ដូបនេះ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?