Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​អនុម័តគម្រោង​វិនិយោគជិត​ ៧០០ លាន​ដុល្លារ​ របស់​ក្រុមហ៊ុន​ផលិតអង្គផ្ទុក​ទិន្នន័យ​​ Western Digital

បានផុស

នៅ

​ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាន​ឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ថៃបានអនុម័តលើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​Western Digital ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ២៣,៥ ប៊ីលាន​បាត​ (៦៩៣ លាន​ដុល្លារ​) ​ដើម្បីពង្រីកការផលិតអង្គផ្ទុក​ទិន្នន័យ​ (Hard Disk) នៅក្នុងប្រទេសថៃ​​ ខណៈ​តម្រូវ​ការ​បច្ចេកវិទ្យាពពក និង​មជ្ឈមណ្ឌលទិន្នន័យកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ BOI បាននិយាយថា ការវិនិយោគនេះនឹងជំរុញសេដ្ឋកិច្ចថៃដោយបន្ថែមការនាំចេញដែលមានតម្លៃ ២០០ ប៊ីលាន​បាត​ក្នុង​១ឆ្នាំ​ ​និងបង្កើតការងារ​ចំនួន ១០ ០០០ កន្លែង​បន្ថែម​ទៀត​។

​​BOI បន្ត​ថា​ បច្ចុប្បន្ន​ រោងចក្រនៅ​ថៃ​​របស់ក្រុមហ៊ុន​ Western Digital ​មានបុគ្គលិកចំនួន ២៨ ០០០ នាក់ ​ខណៈ​ថៃ​រួម​ចំណែក​ ៨០ ភាគរយ​នៃ​ការ​ផលិត​អង្គផ្ទុក​ទិន្នន័យ​ទូទាំង​ពិភព​លោក​។ ​

ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​នេះ​ ប្រទេសថៃបានអនុម័តការវិនិយោគចំនួន ៨២,៦ ប៊ីលាន​​លើ​ឧស្សាហកម្ម​អង្គផ្ទុក​ទិន្នន័យ។ ​ ​កាលពីឆ្នាំមុន ក្រុមហ៊ុន​ Seagate ​ដែល​ជា​គូ​ប្រជែង​របស់​ Western Digital បាន​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ដោយ​បន្ថែម​ការ​វិនិយោគ​ប្រមាណ​ ១៦ ប៊ីលាន​បាត​៕ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម