ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងមានផ្លូវល្បឿនលឿនជាង ៩ ០០០ គីឡូម៉ែត្រត្រឹមពាក់កណ្ដាលសតវត្ស
រដ្ឋបាលផ្លូវថ្នល់របស់វៀតណាម បានដាក់ក្នុងសំណើមួយថា វៀតណាមរំពឹងថានឹងមានផ្លូវល្បឿនលឿនចំនួន ៤៣ ខ្សែដែលគ្របដណ្តប់លើប្រវែងប្រមាណ ៩ ២៣៤ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០ ខណៈរដ្ឋាភិបាលគ្រោងផ្ដោតលើការកសាងផ្លូវដែកក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នៅក្នុងផែនការកសាងផ្លូវថ្មី ចាប់ពីឆ្នាំ២០២១-៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ ដែលទើបដាក់ជូនដោយរដ្ឋបាលទៅកាន់ក្រសួងដឹកជញ្ជូន ផ្លូវល្បឿនលឿនប្រមាណ ៦ ៧៥៤ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយនៅសល់ប្រមាណ ២ ៤៨០ គីឡូម៉ែត្រ គ្រោងបញ្ចប់ក្រោយឆ្នាំ ២០៣០។
រដ្ឋបាលបានគូសបង្ហាញថា ផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ ក្រុង Cần Thơ ជាមួយតំបន់ផ្សេងៗទៀតទាំងនោះ ត្រូវការសមត្ថភាពបន្ថែម ដើម្បីផ្គូផ្គងបរិមាណចរាចរណ៍ដ៏ធំ និងតម្រូវការដឹកជញ្ជូន ខណៈបច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿន ៤១ ខ្សែរួចទៅហើយ។
រដ្ឋបាលបានបន្ថែមថា វាគឺជាសរសៃឈាមនៃតំបន់សេដ្ឋកិច្ចសំខាន់ៗពីភាគខាងជើង ទៅភាគខាងត្បូង និងតំបន់ដីសណ្តទន្លេមេគង្គ ពោលគឺតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីបំពេញតម្រូវការដ៏ធំសម្រាប់ការដឹកជញ្ជូន។

ដោយឡែក ក្នុងផែនការកសាងផ្លូវថ្មីក្នុងចង្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ដដែល ក្រសួងដឹកជញ្ជូនវៀតណាមបាននិយាយថា អាទិភាពក៏នឹងផ្តល់ផងដែរលើការអភិវឌ្ឍន៍ផ្លូវដែកជាតិ ដែលមានគោលបំណងទាញយកអត្ថប្រយោជន៍ពីសមត្ថភាពផ្លូវដែកក្នុងការដឹកជញ្ជូនបរិមាណធំក្នុងល្បឿនលឿន មានសុវត្ថិភាព និងមានភាពងាយស្រួល ខណៈផ្តល់នូវភាពវិជ្ជមានដល់បរិស្ថាន។
បើតាម Viet Nam News វៀតណាមនឹងត្រូវការប្រាក់ប្រមាណ ១៥១,២ ប៊ីលានដុល្លារអាមេរិក ដើម្បីវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅឆ្នាំ ២០៣០ និង ៣១២ ប៊ីលានដុល្លារនៅឆ្នាំ ២០៥០៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា