ព័ត៌មានអន្ដរជាតិ
កំណើនបំណុលគ្រួសារថៃថយចុះតិចតួច ក្រោយស្ថាប័នហិរញ្ញវត្ថុរឹតត្បឹតគោលការណ៍ផ្ដល់ឥណទាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានឱ្យដឹងថា កំណើនបំណុលគ្រួសារក្នុងប្រទេសថៃ បានធ្លាក់ចុះក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ក្រោយពេលស្ថាប័នហិរញ្ញវត្ថុរឹតបន្តឹងលក្ខណៈវិនិច្ឆ័យសម្រាប់ផ្ដល់ឥណទានទៅអ្នកខ្ចី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃអង្គារនេះ។
អគ្គលេខាធិការ NESDC លោក Danucha Pichayanan បាននិយាយថា បំណុលគ្រួសារមានចំនួន ១៦,៣ ទ្រីលានបាតក្នុងត្រីមាសទី១ ដែលតំណាងឱ្យកំណើន ២,៥ ភាគរយ ពោលគឺធ្លាក់ចុះពីកំណើន ៣ ភាគរយ ក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២៣។ ចំនួន ១៦,៣ ទ្រីលានបាត គឺស្មើនឹង ៩០,៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ ដោយធ្លាក់ចុះពី ៩១,៤ ភាគរយ ក្នុងត្រីមាសមុនដូចគ្នា។
លោក Danucha បានឱ្យដឹងទៀតថា កំណើនបំណុលគ្រួសារបានថយចុះស្ទើរតែគ្រប់ប្រភេទនៃឥណទាន ដែលការណ៍នេះរួមចំណែកដោយសារតែកម្រិតខ្ពស់នៃបំណុលគ្រួសារ និងការថយចុះគុណភាពឥណទាន ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុកាន់តែតឹងរ៉ឹងចំពោះការផ្ដល់ប្រាក់កម្ចីសម្រាប់គ្រួសារ។
យ៉ាងណាមិញ គុណភាពកម្ចីគ្រួសារបានបន្តធ្លាក់ចុះ ដោយប្រាក់កម្ចីមិនដំណើរការ (NPLs) សម្រាប់ឥណទានប្រើប្រាស់នៅធនាគារពាណិជ្ជ មានចំនួនប្រមាណ ១៦៣ ប៊ីលានបាត ក្នុងត្រីមាសទី១ឆ្នាំនេះ ស្មើនឹង ២,៩៩ ភាគរយនៃប្រាក់កម្ចីសរុប ដោយកើនឡើងពី ២,៨៨ ក្នុងត្រីមាសមុន។ នេះបង្ហាញពីកំណើនជាបន្តបន្ទាប់ សម្រាប់ត្រីមាសទី ៥ ជាប់ៗគ្នា។
ទោះបីជាកំណើនបំណុលគ្រួសារ បានថយចុះក្ដី ប៉ុន្តែធៀបនឹង GDP វានៅតែស្ថិតក្នុងអត្រាខ្ពស់ ដែលនៅតែជាហានិភ័យសម្រាប់សេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ដែលនឹងបន្តកាត់បន្ថយការចំណាយរបស់ប្រជាជន ផលិតកម្ម ក៏ដូចជាការវិនិយោគលើវិស័យផ្សេងៗ ជាពិសេសសហគ្រានធនតូច និងមធ្យម (SMEs)។
បើតាមលោក Danucha មានបញ្ហាសំខាន់២ដែលត្រូវដោះស្រាយ។ ទី១ គឺតម្រូវការបន្ទាន់ក្នុងការកែទម្រង់រចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់អ្នកកាន់ក្រេឌីតដែលជួបការលំបាកក្នុងការទូទាត់ បន្ទាប់ពីធនាគារថៃបានបង្កើនការទូទាត់អប្បបរមា ខណៈទី២ គឺការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការក្នុងទម្រង់ផ្សេងៗ ជាពិសេសតាមរយៈបណ្តាញសង្គម រួមជាមួយនឹងភាពងាយស្រួលនៃប្រាក់កម្ចី ដែលអាចនាំឱ្យបំណុលកាន់តែកើនឡើង។
ប៉ុន្តែគួរឱ្យកត់សម្គាល់បន្ថែមពីនេះ គឺថា អត្រាការប្រាក់ខ្ពស់ដែលទាក់ទងនឹងការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង បង្កហានិភ័យនៃបំណុលដែលមិនអាចគ្រប់គ្រងបាន។ បញ្ហានេះ កើតឡើងគួបផ្សំគ្នា នៅពេលដែលអត្រាគ្មានការងារធ្វើក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ ដដែល បានកើនឡើងបន្តិចទៅ ១,០៧ ភាគរយ ពោលគឺមនុស្សប្រមាណ ៤៣០ ០០០ នាក់ គ្មានការងារធ្វើ។ នេះបើតាមរបាយការណ៍របស់ NESDC។
ជាមួយគ្នានេះ ផលប៉ះពាល់នៃកង្វះសាច់ប្រាក់ងាយស្រួល ក្នុងចំណោម SMEs និងការកើនឡើងហានិភ័យសេដ្ឋកិច្ចលើការងារ ក៏ធានាឱ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ។ កម្ចីមិនដំណើរការលើវិស័យ SMEs ដែលរួមចំណែកច្រើននៃចំនួនកម្លាំងពលកម្ម បានឈានដល់ ៧,២ ភាគរយ នៃកម្ចីសរុបក្នុងត្រីមាសទី ៤ ឆ្នាំមុន ដែលជិតទ្វេដងធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
បើតាម NESDC បញ្ហាមួយទៀត គឺហានិភ័យក្នុងវិស័យកសិកម្ម ដែលបណ្ដាលមកពីការខូចខាតនៃគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណូលរបស់កសិករ បង្កើនថ្លៃដើមផលិតកម្ម និងប៉ះពាល់ដល់សមត្ថភាពរបស់កសិករក្នុងការសងបំណុលរបស់ពួកគេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ