Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មកម្ពុជាជាមួយដៃគូរអាស៊ានមានជាង៩ពាន់លានដុល្លារក្នុងរយៈ៧ខែ

បានផុស

នៅ

ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេចបាន​ជាង ៩​ ពាន់​​លាន​ដុល្លារ​ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ កើនឡើង​ជិត ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងអំពីការកើនឡើងនៃតម្រូវការក្នុងតំបន់នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យដឹង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ ៩​ កើនឡើងជិត ១៧ ភាគរយ ​នៅក្នុងរយៈពេល៧ខែនេះ ដោយ​សម្រេចបាន​ទឹកប្រាក់ជាង ៩ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​សរុប​របស់​កម្ពុជា​ឈានជិតដល់ ៣ ពាន់​លាន​ដុល្លារ កើនឡើងជាង៩ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មានជាង ៦ ពាន់​លាន​ដុល្លារ កើនឡើងជាង ១៥ ភាគរយ​។​

​ជាមួយនឹង​ពាណិជ្ជកម្ម​សរុប​នេះ ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​កំពូល​បាន​ឈានដល់​ជាង ៤,៦ ​ពាន់​លាន​ដុល្លារ (​កើន​ឡើងជិត២៦ភាគរយ​); តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​សម្រេចបានទឹកប្រាក់ ២,៤ ពាន់​លាន​ដុល្លារ (​កើនឡើង ៦,៦ ភាគរយ​); ប្រទេស​សិង្ហ​បុរី ​មាន​ចំនួន​ជាង ៧៧៨ លាន​ដុល្លារ (​ធ្លាក់ចុះជាង ១៣ ភាគរយ​); ឥណ្ឌូនេស៊ី​​មាន​ជាង ៦៦៤ លាន​ដុល្លារ (​ធ្លាក់ចុះជាង​១  ភាគរយ​); ប្រទេស​ម៉ាឡេស៊ី​ មាន​ចំនួន ៥៣៤ លាន​ដុល្លារ (​កើនជាង​៤២ ភាគរយ​); ប្រទេស​ឡាវ​ មាន​ចំនួន​ជាង ១២៣ លាន​ដុល្លារ (​កើន ១០ ភាគរយ​); ប្រទេស​ហ្វីលីពីន​ជិត៥០​ លាន​ដុល្លារ (​កើន ៣ ភាគ​​រយ​); ប្រទេស​មី​យ៉ាន់​ម៉ា ​មាន​ចំនួន ១៧,៦២​ លាន​ដុល្លារ (​ថយចុះ ៦,៦២ ភាគរយ​); និង​ប្រ៊ុយណេ​មាន​ចំនួនជិត ១៤ លាន​ដុល្លារ (​កើនឡើង ៣,២៨ ភាគរយ​)​។​

​លោក ប៉ែន សុ​វិជាតិ រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កាលពី​ថ្ងៃទី ​២៧ ខែសីហាថា ការ​កើនឡើង​នៃ​ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​ បើទោះបី​ការអូសបន្លាយ​នៃ​សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ននៅបន្តក្តី។

​លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​​ក្រែ​ននៅតែបន្ត ប៉ុន្តែបើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការ​​​របស់​ប្រជាជន ខណៈដែល​ទីផ្សារ​អាស៊ាន​ភាគច្រើន​យើង​បំពេញ​គ្នា​ទៅវិញទៅមក​​»​។​

​បើតាម​លោក សុ​វិជាតិ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​រវាង​កម្ពុជា និង​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​សម្ភារ​កាត់ដេរ​មួយចំនួន​ស្របពេលដែល​ការនាំ​ចូល​ផលិត​ផល​កសិកម្ម​សម្រេច សម្ភារ​ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​។​

បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល​ជាង​៤​ខែ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​សិស្ស និង​ប្រជាពលរដ្ឋ​បាន​ចំនួន ២៨៤១​នាក់​

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​កម្មករ និង​ជនរួមជាតិ​ចូលរួម «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»

សន្តិសុខសង្គម៧ ម៉ោង មុន

ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាប​ជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់

កីឡា៨ ម៉ោង មុន

ប៉ារ៉ាឡាំពិក២០២៤ បំបែកកំណត់ត្រាចំនួនប្រតិភូ និងនារីចូលរួមច្រើនបំផុត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទឹកជំនន់វាយលុករដ្ឋGujarat​នៅ​ឥណ្ឌាសម្លាប់​មនុស្ស​​រាប់​សិបនាក់​​

Sokha Hotels

ព័ត៌មានពេញនិយម