Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតយន្ត​ហោះ​ Boeing៖ ចិន​ត្រូវការ​យន្តហោះ​ថ្មីជិត៩ ពាន់គ្រឿង​ រយៈពេល​២០​ឆ្នាំ​ខាង​មុខ​

បានផុស

នៅ

ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ​បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨ ៨៣០ គ្រឿង​​ ត្រឹម​​ឆ្នាំ​ ២០៤៣ ​​នៅ​ពេល​​ប្រទេស​នេះ​ត្រូវ​ពង្រីក​ និង​ធ្វើ​ទំនើប​កម្ម​​ឧស្សាហកម្មអាកាសចរណ៍របស់​ខ្លួន​ ដើម្បីបំពេញកំណើន​តម្រូវការ​នៃ​ការដឹក​ជញ្ជូន​មនុស្ស​ និង​ទំនិញ​តាម​ផ្លូវ​អាកាស​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យាករ​នេះ​ មាន​នៅ​ក្នុង​ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ ២០២៤​ (CMO) សម្រាប់ប្រទេសចិន របស់​ក្រុមហ៊ុន​ Boeing ​ខណៈ​យន្តហោះ​ពាណិជ្ជកម្មរបស់ចិន​​នឹងកើន​ឡើន​​ច្រើន​ជាង​ទ្វេដង ធៀប​នឹង​​បច្ចុប្បន្ន​។ របាយការណ៍​ CMO ​​បាន​គូស​បញ្ជាក់ថា​ កង​យន្តហោះ​ពាណិជ្ជកម្មរបស់ចិន នឹងកើនឡើង ៤,១ ភាគរយ​ ជារៀងរាល់ឆ្នាំ ពី ៤ ៣៤៥ គ្រឿង​ ដល់​ ៩ ៧៤០ គ្រឿង​ នៅ​ឆ្នាំ​ ២០៤៣ ​ជាមួយ​នឹង​កំណើនចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំ ៥,៩ ភាគរយ​ ដែល​លើស​​អត្រា​មធ្យម​របស់​សកល​ ៤,៧ ភាគរយ​។ ​

អនុប្រធានផ្នែកទីផ្សារពាណិជ្ជកម្មរបស់ Boeing លោក Darren Hulst បាននិយាយថា៖ «ទីផ្សារអាកាសចរណ៍ពាណិជ្ជកម្មរបស់​ចិនសម្រាប់អ្នកដំណើរ និងទំនិញ បន្តលូត​លាស់​ ដែលជំរុញដោយកំណើនសេដ្ឋកិច្ច និងក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតបណ្តាញក្នុងស្រុករបស់ពួកគេ។ ដូច​ការព្យាករ​នេះបង្ហាញ ក្រុមហ៊ុនអាកាសចរណ៍របស់​ចិន នឹង​មើល​ឃើញ​​ពី​តម្រូវការខ្លាំង ដែលទាមទារឱ្យពួកគេ​បង្កើន​កង​យន្តហោះ​ទំនើប​ដែលសន្សំសំចៃប្រេង​របស់​ខ្លួន​បន្ថែមទៀត​»។

Boeing បន្ត​ថា​ បរិមាណអ្នកដំណើរ នឹង​កើនឡើង នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ចិន​ ពង្រីកបណ្តាញរបស់​ខ្លួន​ដោយភ្ជាប់មជ្ឈមណ្ឌលហោះហើរ​សំខាន់ៗទៅកាន់ទីក្រុងតូចៗ ដែល​ធ្វើ​​​ការ​ធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសចិន​ក្លាយទៅជាលំហូរចរាចរណ៍ដ៏ធំបំផុតរបស់ពិភពលោក​។

គួរ​គូស​បញ្ជាក់​ថា​ អស់រយៈពេលជាង ៥០ ឆ្នាំមក​នេះ​ យន្តហោះ Boeing គឺជា​ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញដ៏​សំខាន់​របស់អាកាសចរណ៍ស៊ីវិល​ចិន។ Boeing គឺជាអតិថិជនដ៏ធំបំផុតនៃឧស្សាហកម្មផលិតអាកាសចរណ៍របស់​ចិន ជាមួយនឹងយន្តហោះ Boeing ជាង ១០ ០០០ គ្រឿង ដែលហោះហើរជាមួយនឹងគ្រឿងបន្លាស់​ផលិតនៅ​ចិន។ សកម្មភាពរបស់ក្រុមហ៊ុន Boeing ​ក្នុងប្រទេសចិន បានរួមចំណែកច្រើនជាង ១,៦ ប៊ីលាន​ដុល្លារ​ជារៀងរាល់ឆ្នាំ ដែល​គាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ច​ចិន រួមទាំង​ផ្គត់ផ្គង់ ការបណ្តាក់ទុនរួមគ្នា ប្រតិបត្តិការ ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម