សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យផ្លូវ ៥០C ជាគម្រោងអាទិភាពនៅឆ្នាំនេះ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ បានចុះពិនិត្យវឌ្ឍនភាពកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង និងពិនិត្យស្ថានភាពផ្លូវជាតិលេខ៥០C តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបប្រវែងជាង ៣ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង ៥៨ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ និងរង់ចាំថវិកាពីប្រទេសចិន។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងថា ក្រុមមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព គម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ និងរង់ចាំការពិនិត្យសម្រេចអំពីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់ស្ពានខេត្តកំពង់ឆ្នាំង-កំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង ៥៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ចែកចេញជាពីរផ្នែក ក្នុងនោះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រនិងគម្រោងសាងសង់ផ្លូវ ៥០C ប្រវែងផ្លូវសរុប ៥៨,២០៨គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) ទទឹង ១០ម៉ែត្រ លើទទឹងតួផ្លូវ ១១ម៉ែត្រ។
លោក ផន រឹម បានបញ្ជាក់ថា នៅពេលសាងសង់រួច ផ្លូវ និងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើចរាចរាចរណ៍ឆាប់រហ័សពីផ្លូវជាតិលេខ៥ ទៅលេខ៦ និងការតភ្ជាប់ទៅផ្លូវសំខាន់ផ្សេងៗទៀត ក៏ដូចជា ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់ ព្រមទាំងជួយពន្លឿនការអភិវឌ្ឍតំបន់នោះឲ្យកាន់តែរីកចម្រើន៕


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


