Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រី ជំរុញឱ្យក្រុមហ៊ុនដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម ខណៈរដ្ឋាភិបាលអនុ​គ្រោះ​ថ្លៃអគ្គិសនី

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនដាក់​ទុនវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានការអនុគ្រោះថ្លៃអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ លើកឡើងក្នុងពេល ចុះពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុមហ៊ុន «ឡុងស្រេង» ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចេករបស់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំង។ ក្រុមហ៊ុន «ឡុងស្រេង» របស់អ្នកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង»។

ជាមួយគ្នានោះលោក កែវ រតនៈ ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម