Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​គ្រោង​ដាក់​ពន្ធ​​ ១០០ ភាគរយ​ លើ​រថយន្ត​អគ្គិសនី​នាំ​ចូល​ពី​ចិន​ រួម​ទាំង​ម៉ាក​ Tesla ផលិត​នៅ​ចិន

បានផុស

នៅ

រដ្ឋាភិបាល​កាណាដា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​ដាក់​ពន្ធ​ ១០០ ភាគរយ​ លើ​រថយន្តអគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ចិន​ ដោយ​រួម​បញ្ជូល​ទាំង​រថយន្តអគ្គិសនី​របស់​ក្រុម​ហ៊ុន​អាមេរិក​ Tesla ដែល​ផលិត​ក្នុង​ស្រុក​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វិធានការ​តាម​ជំហាន​របស់​សហរដ្ឋ​អាមេរិ​ក និង​សហភាព​អឺរ៉ុប​នេះ​ កាណាដា​ ក៏​ដាក់​ពន្ធ​ ២៥ ភាគរយ ​លើ​ដែកថែប​ និងអាលុយមីញ៉ូម នាំ​ចូល​ពីប្រទេសចិនផង​ដែរ​។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​ការនាំចូលរថយន្តរបស់កាណាដាពី​ចិន​ បានកើនឡើង ៤៦០ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ កាល​ពី​ឆ្នាំ​ ២០២៣ ដល់​ប្រមាណ​ ៤៤ ៣៥៦ គ្រឿង​ ។ ​

សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កាណាដា​ គូស​បញ្ជាក់​ថា​ ប្រសិន​បើ​ក្រុម​ហ៊ុន​បរទេស​ក្នុង​ស្រុក​ចិន​ ចង់​គេច​វិធានការ​ពន្ធ​នេះ​ ពួកគេ​ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ ចេញ​ពី​ចិន​។

ចំណែក​ឯ​នាយករដ្ឋមន្ត្រីកាណាដា​ លោក​ ចាស្ទីន​ ឌ្រូដូ​ វិញ​ បាន​និយាយថា ​ប្រទេស​របស់​ខ្លួន​​កំពុងធ្វើសកម្មភាព​ប្រឆាំងនឹងអ្វី​គោលនយោបាយ​បង្កើន​ផលិតភាព​លើស​តម្រូវការ​​របស់​រដ្ឋ​ចិន​ ដោយ​លោក​ប្រាប់​ទៅ​អ្នក​យក​ព័ត៌មាន​ថា​៖ «ខ្ញុំគិតថា យើងទាំងអស់គ្នាដឹងហើយ​ថា ចិនមិន​​ប្រកួត​ប្រជែង​ស្មើ​គ្នា​តាម​ច្បាប់​កំណត់​នោះ​ទេ។ ពន្ធ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា តទៅ​»។ លោក​បន្ត​ថា​ អ្វី​ដែល​កាណាដា​ធ្វើ​ គឺ​ស្រប​គ្នា​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ ធ្វើ​ដូច​គ្នា​។

ប្រតិកម្ម​ទៅ​នឹង​ការណ៍​នេះ​ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា ចំណាត់ការរបស់កាណាដា​ ​នឹងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល​ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសេដ្ឋកិច្ចសកល និងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

អ្នក​នាំពាក្យ​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​យ៉ាង​ដូច្នេះ​ថា​៖ «ភាគីកាណាដាអះអាងថាគាំទ្រពាណិជ្ជកម្មសេរី និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុន្តែ​ខ្លួន​ឯង​វិញ​បានបំពានច្បាប់ WTO យ៉ាងច្បាស់ ធ្វើតាមប្រទេស​មួយ​ចំនួន​ដោយ​ងងឹតងងុល ហើយប្រកាសថា​ នឹងអនុម័តវិធានការពន្ធឯកតោភាគី ​ដែល​វា​ជា​វិធានការ​ការពារ​និយម​»។ ​ការណ៍​នេះ​ ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កាណាដា និងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍សហគ្រាសនៃប្រទេសទាំង២​ ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

អាមេរិក បង្ហាញផែនការសន្តិភាព៧ចំណុច ដែលដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន 

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា​​កំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រាំ ព្រមានថា អ៊ុយក្រែន អាចអស់ប្រទេសទាំងមូល បើមិនព្រមចរចាជាមួយរុស្ស៊ី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពី១៥ ទៅ២៥% ដល់ថ្ងៃទី២៦មេសា

ភ្លើងឆេះក្លឹបក្រោមដី
ជីវិតកម្សាន្ដ២ ម៉ោង មុន

ផ្ទុះប្រតិកម្មវែកញែក ក្រោយលេចឮដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី មិនមែន LD

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម