Connect with us

សេដ្ឋកិច្ច

តម្លៃស្រូវនៅខេត្តបន្ទាយមានជ័យធ្លាក់ចុះបន្តិច

បានផុស

នៅ

បច្ចុប្បន្ន កសិករនៅខេត្តបន្ទាយមានជ័យបានចាប់ផ្ដើមប្រមូលផលស្រូវស្រាល ឬស្រូវប្រាំងបណ្តើរៗ ហើយឈ្មួញឲ្យតម្លៃលក់នៅវាលស្រែ ១០០០ រៀល ក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំ២០២៣ បន្តិច ទៅតាមប្រភេទ និងគុណភាពស្រូវ​សើម និងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ២៦ ខែសីហាឆ្នាំ​២០២៤ថា ស្រូវប្រាំងឆ្នាំ នេះឈ្មួញចុះទិញនៅតាមស្រែដែលប្រជាកសិករកំពុងប្រមូលផល នេះគឺតម្លៃស្រូវប្រភេទ​៥៤និង ៥១ បានធ្លាក់ចុះថ្លៃបន្តិច ស្ថានភាពអ្នកទិញ-លក់ស្រូវសើម ពូជស្រូវស្រាលវៀតណាម៥៤ និង៥១ លក់បានប្រមាណ៩០០រៀលក្នុងមួយគីឡូក្រាម នេះបើតាមទីតាំងដែលឈ្មួញឈរទិញ មួយនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក បន្ទាប់ពីប្រមូលទិញនៅពេលល្ងាច ឈ្មួញត្រូវដឹកជញ្ជូនស្រូវទៅចូលរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង។

លោកបាននិយាយបន្តឲ្យដឹងទៀតថា តម្លៃនេះបានធ្លាក់ខ្លះ នោះមកពីអត្រាថ្លៃទីផ្សារស្រូវនៅព្រំដែនកម្ពុជា វៀតណាម ធ្លាក់​ថ្លៃដែរស្រូវពូជ៥៤ និង៥១នេះ ត្រូវដឹកពីកម្ពុជាទៅព្រំដែនវៀតណាម ហើយវៀតណាម គេកិនជាអង្ករនាំទៅលក់នៅទីផ្សារនាប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម។

គួរបញ្ជាក់ផងដែរថា ពូជស្រូវស្រាល៥៤និង៥១ បានទុំមុននិងប្រមូលផលមុន ហើយមកទល់ពេលនេះកសិករបាននឹងកំពុងប្រមូលផលនិងលក់សើមនៅភូមិសាស្ត្រស្រុកភ្នំស្រុក អូរជ្រៅ និងផ្នែកខ្លះនៃស្រុកមង្គលបូរី ព្រះនេត្រព្រះជាដើម។
ឯស្រូវស្រាលពូជសែនក្រអូប ពូជស្រងែទុំប្រមូលផលនៅអំឡុងថ្ងៃ ទី១៥ ទៅ ២០ថ្ងៃខាងមុខ។

អំពីរោងម៉ាស៊ីន ឃាវ ឈា ស្រុកព្រះនេត្រព្រះស្តុកស្រូវ-អង្ករចាស់ ផ្ទុកក្នុងរោងម៉ាស៊ីន នៅសល់បន្តិចបន្តួច  ហើយម្ចាស់ កំពុងជួសជុលគ្រឿងម៉ាសុីន និងត្រៀមដេីមទុនដេីម្បីទិញស្រូវកណ្តាលពីឈ្មួញ និងបងប្អូនកសិករ ដាក់ចូលឡសម្ងួតឲ្យបាន៣០០តោន។

កន្លងមកខាងរោងម៉ាសុីនកិនស្រូវបានប្រេីប្រាស់ទុនកម្ចីពីធនាគារឯកជន និងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ​(ARDB)ដេីម្បីទិញស្រូវស្តុកទុក និងកិនជាអង្ករសម្រាប់នាំចេញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម