Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ដាំ​ក្បាល​ចុះ​នៃ​​តម្លៃភាគហ៊ុន​របស់​ PDD ​បង្ហាញ​ពី​ស្ថានភាពយ៉ាប់​យឺន​នៃ​សេដ្ឋកិច្ច​​ចិន​​

បានផុស

នៅ

​​ក្នុង​អ្វី​ដែល​អ្នក​វិភាគ​ហៅ​ថា​ជា​​ការ​ព្រមាន​ចុង​ក្រោយ​បំផុត​ដល់​ទីផ្សារ​ពិភពលោក​អំពី​សុខភាព​សេដ្ឋកិច្ច​ចិន ​PDD Holdings ដែល​ជា​ក្រុមហ៊ុន​មេ​របស់​វេទិកា​​លក់​ឥវ៉ាន់អនឡាញ​​​ Temu និង​ Pinduoduo ​កាលពី​ថ្ងៃ​ចន្ទ ​បាន​ធ្វើ​ឲ្យ​វិនិយោគិន​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​​ភាគហ៊ុន​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PDD Holdings គឺ​ជា​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ធំ​មួយ​របស់​ចិន​ ដែល​ជួយ​ជំរុញ​លំហូរ​ទំនិញ​ និង​ការ​ចំណាយ​របស់​ប្រជាជន​ក្នុង​ស្រុក​ជាមួយ​នឹង​​ការ​លក់​ទំនិញ​អនឡាញ​ថោក​ៗ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អួរ​អាប់​។ តម្លៃ​ភាគហ៊ុនរបស់ក្រុមហ៊ុន​នេះ​ បាន​ធ្លាក់​ចុះ​ជា​គំហុក​ប្រមាណ​ ២៩ ភាគរយ​ ក្នុង​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​ក្នុង​កំណត់​ត្រា​របស់​ក្រុមហ៊ុន​ ដោយ​ធ្វើ​ឱ្យ​របូត​តម្លៃ​ទីផ្សារ​​ប្រមាណ​ ៥៥ ប៊ីលាន​ដុល្លារ​។ ​

ការ​ធ្លាក់​ចុះ​នេះ​ កើត​ឡើង​ក្រោយ​​ក្រុមហ៊ុន​ PDD បាន​រាយការណ៍ពី​កំណើន​ចំណូល​តិច​ជាង​ការ​ប៉ាន់​ស្មាន​។ នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​លោក​ Chen Lei បាន​​លើក​ឡើង​​​ក្នុងអំឡុងការសង្ខេប​ស្ដី​ពី​ប្រាក់ចំណូល ​យ៉ាងហោចណាស់ ៨​ ដង​ថា ប្រាក់ចំណូល និងប្រាក់ចំណេញ​នឹង «​ធ្លាក់​ចុះ​ដោយ​ជៀស​មិន​រួច​» ​ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ខណៈ​មាន​បញ្ហាប្រឈមថ្មីៗជាច្រើននៅខាងមុខ ​រាប់​តាំង​ពី​ការ​ប្រែ​ប្រួល​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ ​ការប្រកួតប្រជែងកាន់តែខ្លាំង និងភាពមិនច្បាស់លាស់​ផ្សេង​ៗ​ជា​សកល​។

អ្នកជំនាញ​មើល​ឃើញ​ថា​ ការព្រមានរបស់​ក្រុមហ៊ុន​ PDD បានធ្វើឱ្យវិនិយោគិនស្រឡាំងកាំង ដោយសារតែក្រុមហ៊ុននេះត្រូវ​បាន​គេ​មើល​ឃើញ​ជាយូរ​មក​ហើយ​ថា​ ជាអ្នក​ជំរុញ​កំណើន​តម្រូវការ​​​ ជា​មួយ​នឹង​យុទ្ធសាស្រ្ត​លក់​ផលិតផលថោកៗ​ តាម​រយៈ​វេទិកាអនឡាញ​​របស់​ខ្លួន​ដូច​ជា​ ​Pinduoduo ក្នុងស្រុក​ចិន​ និង Temu នៅបរទេស​។

ការព្រមាន​នេះ​ បាន​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​របស់​វិនិយោគិន​​រង្គុះរង្គើ​​ ហើយ​​ធ្វើ​ឱ្យ​តម្លៃហ៊ុន​របស់​ក្រុមហ៊ុន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​។ អ្នក​ជំនាញ​លើក​ឡើង​ថា ស្ថានភាព​របស់​ក្រុម​ហ៊ុន PDD បាន​បង្ហាញ​ពី​ភាព​កាន់​តែ​ផុយ​ស្រួយ​នៃ​សេដ្ឋកិច្ច​ចិន​ ដែល​ទ្រុធ​ទ្រោម​ដោយសារ​តែ​កម្សោយ​នៃ​តម្រូវ​ការ​ និង​ការ​ប្រកួត​ប្រជែង​ខ្លាំង​។

គួរគូស​បញ្ជាក់​ថា​ ​ការប្រើប្រាស់ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច​ចិន​ បានធ្លាក់ចុះនៅឆ្នាំនេះបន្ទាប់ពីការស្ទុះងើបឡើងវិញនៃការចំណាយ​របស់​ប្រជាជន​​ក្រោយ​វិបត្តិ​កូវីដ​១៩​កាលពី​ឆ្នាំ​មុន​។ ​ដើម្បី​ទប់​ទល់​នឹង​​​បញ្ហា​សេដ្ឋកិច្ច​ ​ប្រជាជន​ចិន​​កាន់​តែ​​ប្រុង​ប្រយ័ត្នបន្ថែមទៀតជាមួយនឹងការចំណាយរបស់​ខ្លួន​ ដែលការណ៍​នេះ​នាំឱ្យមាន «សង្គ្រាមតម្លៃ» ដ៏​ខ្លាំងដើម្បី​រក្សា​ចំណែក​ទីផ្សារ​​ក្នុងវិស័យផ្សេង​ៗ​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម