Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញថៃប្រចាំ​ខែ​កក្កដា​ កើន​ឡើង​ជាង​ ១៥ ភាគរយ​ ខ្ពស់បំផុតក្នុងរយៈពេល ២៨ ខែ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មថៃ​ បាន​​ឱ្យដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ការនាំចេញរបស់ប្រទេសថៃ​ប្រចាំ​ខែកក្កដា បានកើនឡើង ១៥,២ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយសារ​តែ​កំណើន​នៃ​តម្រូវ​ការ​​ក្នុងបណ្ដា​ទីផ្សារ​នាំចូល​ពេល​អតិផរណា​ពិភព​លោកធ្លាក់​ចុះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួង លោក Poonpong Naiyanapakorn បាននិយាយថា តម្លៃ​នៃ​ការនាំចេញគិត​តែ​ក្នុងខែកក្កដា បាន​ឈាន​ដល់​ ២៥,៧២ ប៊ីលាន​ដុល្លារ​ ដែល​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ​ ២០២២​។ ​ទោះបីជាមិន​រាប់បញ្ជូល​នូវ​​ប្រេង មាស និងអាវុធ ​ក៏ការនាំចេញរបស់ថៃនៅតែកើនឡើង ៩,៣ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ផង​ដែរ​​។

លោក Poonpong បាន​និយាយ​ថា ​កំណើន​ការងារ និងប្រាក់ឈ្នួល​ក្នុងប្រទេសនាំចូល ​បានរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃអំណាច​ទិញ​របស់​អ្នក​ប្រើប្រាស់​ ដែលនាំឱ្យការនាំចេញរបស់ថៃមាន​កំណើន​ជាវិជ្ជមាន។

ការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម រួមមានកៅស៊ូ អង្ករ សាច់មាន់ស្រស់ និងទឹកកក អាហារសមុទ្រកំប៉ុង និងកែច្នៃ ប្រេងឥន្ធនៈ កុំព្យូទ័រ និងម៉ាស៊ីនត្រជាក់ បាន​កើន​ឡើង​។ ប៉ុន្តែ​ការនាំចេញផ្លែឈើស្រស់ និង​ក្លាសេ ដំឡូងមី ស្ករ ភេសជ្ជៈ រថយន្ត សៀគ្វីអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក បានធ្លាក់ចុះ។

​បើ​គិត​ក្នុងរយៈពេល៧ខែដំបូងដើម​ឆ្នាំនេះ ការនាំចេញរបស់ថៃ​មាន​ប្រមាណ​ ១៧១,០១ ប៊ីលាន​ដុល្លារ​ កើន​ឡើង​ ៣,៨ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ យ៉ាង​ណា​មិញ​ ថៃ​នៅ​តែ​ប្រឈមមុខ​នឹង​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​ ៦,៦១ ប៊ីលាន​ដុល្លារ​ ដោយ​ការ​នាំ​ចូល​​ក្នុង​រយៈ​ពេល​៧ខែដដែល​ មាន​ប្រមាណ​រហូត​ដល់​ ១៧៧,៦២ ប៊ីលាន​ដុល្លារ​។ ​

លោក​ Poonpong រំពឹងថា នឹងមានការងើបឡើងវិញបន្តិចម្តងៗនៅក្នុងការនាំចេញរបស់ថៃ ស្របតាមការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ក៏ដូចជាសញ្ញានៃការងើបឡើងវិញនៃផលិតកម្មសកល។ ​ប៉ុន្តែ​ហានិភ័យដែល​អាចដាក់សម្ពាធលើការនាំចេញនៅ​តែ​មាន​ ដូចជាជម្លោះភូមិសាស្ត្រនយោបាយ​ និងភាពមិនច្បាស់លាស់នៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ទាប់ពីការបោះឆ្នោត​តាម​បណ្ដា​ប្រទេសសំខាន់ៗមួយចំនួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម