Connect with us

សេដ្ឋកិច្ច

​សម្ភារៈពីដើមឫស្សីកំពុងទទួលបានការគាំទ្រ និង ជួយបង្កើនចំណូលដល់កសិករ ​

បានផុស

នៅ

ដោយចាប់ផ្តើមជាមយនឹងដើមទុនបន្តិចបន្តួច គ្រួសារមួយ ​បានបើកហាងលក់សម្ភារៈ ដបទឹក កែវទឹក និងវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងតែផលិតចេញពីដើមឫស្សី របស់ប្រជាកសិករតាមមូលដ្ឋានបានកំពុងទទួលបានការគាំទ្រពីអតិថិជនរបស់ខ្លួន ដោយសារតែផលិតផលទាំងនេះក៏ជាការរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហួ ស្រីណែត ជាអ្នកគ្រប់គ្រង់ផ្នែកលក់ នៃហាងដបទឹកឫស្សីខ្មែរ-Khmer Bamboo Bottle ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ កម្ពុជាថ្មី ថា ហាងលក់ដបទឹកដែលផលិត​ពីបំពង់ឫស្សី បានបើកដំណើរតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ​។ កញ្ញា បន្តថា មូលហេតុដែលក្រុមគ្រួសារកញ្ញា ជ្រើសរើសសម្ភារៈដែលធ្វើឡើងពីដើមឫស្សីនេះ ក៏ដោយសារតែកញ្ញាមានទស្សនវិស័យមួយ ក្នុងការចូលរួមជួយដល់ប្រជាកសិករនៅតាមមូលដ្ឋាន ដែលពួកគាត់ប្រកបមុខរបរដាំដើមឫស្សី សម្រាប់កែច្នៃធ្វើជាសម្ភារៈផ្សេងៗ មានដូចជា៖ ដបទឹក កែវទឹក ប្រអប់ប៊ិច និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

ស្រីណែត បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីការជួយដល់ប្រជាកសិករ ហាងរបស់កញ្ញា ក៏បានចូលរួមចំណែកមួយផ្នែកដល់បរិស្ថានសង្គម តាមរយៈការរួមគ្នាប្រើប្រាស់ដបទឹក កែវទឹក ប្រសើរជាងការប្រើប្រាស់ផ្លាស្ទិកដែលវានាំឱ្យប៉ះពល់ដល់បរិស្ថានសង្គមយ៉ាងខ្លាំង។

កញ្ញា បន្ថែមទៀតថា សម្ភារៈដែលផលិតពីដើមឫស្សី មានអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន ដោយសារតែវាគ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ផងដែរ។ សម្រាប់សម្ភារៈដែលដាក់លក់ក្នុងហាងរបស់កញ្ញា ភាគច្រើនគឺបានយកមកពីប្រជាកសិករតាមូលដ្ឋាន និងបណ្ដាខេត្តមួយចំនួនដូចជា៖​ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

ស្រីណែត បានបញ្ជាក់ទៀតថា សម្រាប់ដបទឹកពីបំពង់ឫស្សីជាមធ្យម កញ្ញា អាចលក់បានចន្លោះពី ៤០០ ទៅ៥០០ដប ក្នុងមួយខែ និងអាចលើនេះទៅប្រសិនបើមានការបញ្ជាទិញទៅតាមសាលារៀន អង្គការ​ និងកម្មវិធីផ្សេងៗទៀតផងដែរ។ ចំណែកតម្លៃវិញ ស្រីណែត បានបញ្ជាក់ដែរថា ដបទឹកដបមួយ មានតម្លៃចន្លោះពី ១៨ដុល្លារ​ ទៅ ២២ដុល្លារ អាស្រ័យទៅតាមការរចនារូបភាព​ផ្សេងៗ និងចម្លាក់លើដបទឹក ដូចជាការចារឈ្មោះរបស់អតិថិជន ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម