Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បន្តកំណើនជាង $៤,៦ ពាន់លាន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមមានជាង ៤,៦ ពាន់លានដុល្លារអាមេរិកកើនឡើងជាង២៣ភាគរយ បើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ​២០២៣​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកពិព័រណ៍អន្តរជាតិ ស្តីពីកសិកម្ម នៅព្រឹកថ្ងៃទី២៨សីហា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបានឱ្យដឹងថា ស្ថានភាពវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និងប្រទាក់ក្រឡាស៊ីជម្រៅ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៧ខែ ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមាន ចំនួនជាង ៤,៦ ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ២៣,៥ ភាគរយ ធៀបនឹងទំហំ ពាណិជ្ជកម្មក្នុងរយៈពេលពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំ ទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៧,៧ ភាគរយ និងកម្ពុជានាំ ចូលពីវៀតណាមវិញ មានចំនួន ២,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១២,៨៦ ភាគរយ។

លោក សំហេង បូរ៉ាបានបន្តថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួនទៀតផងដែរ លើសពីការ ផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។

លោកបានបន្តទៀតថា ដើម្បីសម្រួលសកម្មភាពធុរកិច្ច និងកាត់ បន្ថយថ្លៃដើមអាជីវកម្ម ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងរបស់ធុរកិច្ចនៅកម្ពុជាបានដាក់ឱ្យអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរួមមានការបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការប្រើប្រាស់ បច្ចេកវិទ្យាដើម្បីសម្រួលសកម្មភាពធុរកិច្ច ដូចជា ការប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ស្នើសុំវិញ្ញា​បន​បត្របញ្ជាក់ដើមកំណើតទំនិញ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី ក្រុមហ៊ុន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាក ជាដើម។ បន្ថែមពីនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ដើម្បីសម្រួលដល់សាធារណជនក្នុងការ ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង។

ការបើកទីផ្សារសំដៅទៅលើការបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូកមួយ និងប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាម៉េរិក ចិន ជប៉ុន សហ ភាពអឺរ៉ុប និងអង់គ្លេស ជាដើម ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារ ដោយបានបន្តចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត ជាពិសេសតាមរយៈកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី។

លោករដ្ឋលេខាធិការបានបន្ថែមថា នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៤ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។

លើសពីនេះក្រសួងក៏បាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសមួយ ចំនួនទៀត ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារ ជំរុញការនាំចេញបន្ថែមទៀត ដែល ធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំ ចេញបានកាន់តែច្រើន និងសកម្មជាងមុន ជាពិសេសអំណោយផលខ្លាំងដល់ការនាំ ចេញទំនិញកសិកម្មរបស់កម្ពុជា។

ក្រសួងបានជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយ ក្រសួងបានចុះអនុស្សារណៈនៃ ការយោគយល់គ្នា ជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជននិងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជានៅលើទីផ្សារចិន ក៏ដូចជាតាមបណ្តាប្រទេស អាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក -electronic World Trade Platform (eWTP)” និងបានកំពុងពិភាក្សាជាមួយក្រុមហ៊ុន E-Commerce ធំៗ ផ្សេងទៀតបន្ថែមផងដែរ ដូចជាក្រុមហ៊ុន Amazon។

បន្ថែមពីនេះក្រសួង ពាណិជ្ជកម្មតែងតែរៀបចំជំនួបជាមួយបណ្តាសមាគមពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម នៅកម្ពុជាជាទៀងទាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន និងពិភាក្សា ស្វែងរកដំណោះស្រាយសមស្រប។ បន្ថែមពីនេះ ក្រសួងក៏បានបង្កើតក្រុមប្រឹក្សាធុរកិច្ច ក្រោមក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីវិស័យឯកជន អ្នកច្បាប់ និង អ្នកសិក្សាស្រាវជ្រាវ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា។

បើតាម លោក សំហេង បូរ៉ា​ ក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលរៀបចំជំនួបរវាងអ្នកផលិត និងម្ចាស់ ផ្សារទំនើបនានានៅកម្ពុជា ដើម្បីអាចដាក់លក់ផលិតផលសក្តានុពលកម្ពុជា។ ហើយថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារជំរុញការនាំចេញ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសផលិតផល ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយក្រសួងពាណិជ្ជកម្មនឹងជួយផ្គូរផ្គងរវាងអ្នក ផ្គត់ផ្គង់ក្នុងស្រុក និងអ្នកទទួលទិញនៅបរទេស៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម