Connect with us

ព័ត៌មានជាតិ

កាណាដានឹងបង្កើនការនាំចូលផលិតផលកសិកម្មពីកម្ពុជា

បានផុស

នៅ

លោកស្រី Diedrah Kelly នាយកប្រតិបត្តិ ការិយាល័យកសិកម្ម និងចំណីអាហារកសិកម្ម ប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (IPAAO) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម និងចំណីអាហារកសិកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបទ្វរភាគីជាមួយលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅការិយាល័យក្រសួងកាលពីថ្ងៃទិ២៧ លោកស្រី Diedrah Kelly បានលើកឡើងអំពីភាព​ប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ ស្របពេលដែលកម្ពុជា​ជាប្រទេសនាំចេញផលិផលកសិកម្មដ៏សំខាន់មួយផងដែរ។

បើយោងតាមក្រសួងពាណិជ្ជកម្មសេចក្កីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៨នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់នៃនីតិវិធីនៃការនាំចេញ និងនាំចូលផលិតផលវិស័យកសិកម្ម និងចំណីអាហារកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា។

«ជាមួយនេះ ភាគីទាំងពីរបានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតយន្តការច្បាស់លាស់និងផ្លូវការសំដៅជំរុញពាណិជ្ជកម្មទ្វេភាគីនៃវិស័យកសិកម្ម និងចំណីអាហារកសិកម្ម តាមរយៈការរៀបចំវេទិកាផ្គូផ្គងធុរៈកិច្ច ការតាំងពិពណ៌ និងការភ្ជាប់ទំនាក់ទំនងសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមក្រសួង។

គួរបញ្ជាក់ថា  ​គិតមកដល់បច្ចុប្បន្ន CCC បង្កើតបាន៦ហើយក្នុង៤ប្រទេសដូចជាននៅប្រទេសជប៉ុន​ កាណាដា (នៅទីក្រុងម៉ុងរ៉េអាល់ និងតូរ៉ាន់តូ) អាមេរិក​(ទីក្រុងឡុងប៊ិច) អូស្ត្រាលី (១នៅម៉ែលប៊ន​និង១ទៀតទីក្រុងស៊ីដនី) ដែលការិយាល័យតំណាងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានដោយផ្ទាល់អំពីសក្តានុពលនានានៅកម្ពុជាទៅកាន់វិនិយោគិននៃប្រទេសទាំងនោះ។

នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផលិតផលកសិផលជាង ៦,០១ លានតោនទៅ​កាន់ទីផ្សារអន្តរជាតិចំនួន ៨០ ប្រទេស គិតជាទឹកប្រាក់ជាង ២,៨៥ ពាន់លានដុល្លារ កើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនា​យកដ្ឋាន​​កសិកម្ម​។

យោងតាមរបាយការណ៍ដដែលផលិតផលកសិកម្មដែលកម្ពុជានាំចេញរួមមាន ស្រូវ ជិត ២ លានតោន (១,៩២ លានតោន) គិតជាទឹកប្រាក់ជាង ៤ រយ ៥ លានដុល្លារ នាំចេញ​អង្ករជាង ៣៣ ម៉ឺនតោន គិតជាទឹកប្រាក់ ២៨៧ លានដុល្លារ។

ក្រៅពីនេះ ទឹកប្រាក់ ២ ពាន់ ១៦៥ លានដុល្លារ បានមកពីកសិផលផ្សេងៗ ដូចជាស្វាយចន្ទី ដំឡូងមី ផ្លែមៀនស្រស់ ចេក ស្វាយ ម្រេចជាដើម និងកសិផលចម្រុះផ្សេងៗទៀត។​ប្រទេសដែលជា​ទីផ្សារ​កសិផល​កម្ពុជារួមមាន ប្រទេស​វៀតណាម ថៃ ចិន និងកូរ៉េ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា២៣ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ២៦ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម